Connect with us

អាជីព

មុនពេលចង់ធ្វើជាអ្នកគ្រប់គ្រងនៅ front desk អានសិន!

បានផុស

នៅ

ការណាត់ជួបផ្ទាល់ជាលើកដំបូងជាមួយអតិថិជន ជាសញ្ញាវិជ្ជមានមួយបង្ហាញថា ក្រុមហ៊ុនឬស្ថាប័នរបស់យើងកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទិសដៅហើយ។ ប៉ុន្តែការណាត់នេះអាចជួបជោគជ័យឬបរាជ័យ វាអាស្រ័យការវិធីសាស្ត្រនៃចចាររបស់យើងផ្ទាល់ផងដែរ។

យ៉ាងណា នៅទីនេះមានវិធីសាស្ត្រសម្រាប់ត្រៀមខ្លួន ៣ ចំណុច ដើម្បីឲ្យការប្រជុំជាមួយអតិថិជនលើកទី១​អាចទទួលជោគជ័យបានខ្ពស់៖

ស្វែងយល់តម្រូវការអតិថិជនឲ្យបានច្រើន

វាជាការចាំបាច់ណាស់ ដែលមុនជួបគ្នាជាលើកដំបូង តម្រូវឲ្យអ្នកធ្វើការស្រាវជ្រាវនិងស្វែងយល់ពីលើអតិថិជនរបស់ខ្លួនឲ្យបានច្រើនបំផុត។ ស្ថានភាពក្រុមហ៊ុន ទំនោរ និងហិរញ្ញវត្ថុជាដើម សុទ្ធតែត្រូវការឲ្យអ្នកយល់ច្បាស់។ ក្នុងនាមជាអ្នកផ្ដល់សេវាកម្ម ឬជាអ្នកសហការការងារក្ដី កាលណាអ្នកយល់ពីភ្ញៀវច្បាស់ ធ្វើកិច្ចសន្ទនាឆាប់ត្រូវរ៉ូវគ្នា ក៏ដូចជាឆ្លើយតបទៅតាមការចង់បានរបស់ពួកគេយ៉ាងពេញចិត្ត។

បង្ហាញអតិថិជនពីវិជ្ជាជីវៈរបស់អ្នក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនថ្ងៃណាត់ជួបមកដល់ អ្នកអាចទូរសព្ទជជែកគ្នាខ្លះៗពីគម្រោងនៃការប្រជុំ ក៏ជាប្រការល្អដើម្បីចៀសវាងការខ្វះខាត និងនិយាយគ្នាមិនចប់សាច់ការ។ ធ្វើការជាអ្នកជំនាញក្នុងផ្នែកបម្រើសេវាកម្ម  ឬអ្នកកិច្ចសហប្រតិបត្តិការ អ្នកត្រូវបង្ហាញពីជំនាញនិងភាពខ្លាំងរបស់ក្រុមហ៊ុនដល់ភ្ញៀវ ជូនខិតប័ណ្ឌ កាតទំនាក់ទំនង ឬអ៊ីម៉ែលទៅភ្ញៀវកុំខាន ព្រោះវាបង្ហាញភាពទទួលខុសត្រូវប្រកបដោយជំនាញ ការគោរព និងការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន។ ខណៈដែលមានគម្រោងណាត់ជួបភ្ញៀវហើយ តែគ្មានទំនាក់ទំនងជារឿយៗជាមួយពួកគេ បង្ហាញថា អ្នកមិនចង់បានអតិថិជននោះទេ។

បង្ហាញការយកចិត្តទុកដាក់ចំពោះអតិថិជន

រូបថត Booking.com

ប្រសិនបើប្រជុំនៅក្នុងរិយាល័យរបស់អ្នក សូមណែនាំបុគ្គលិកឲ្យស្គាល់អតិថិជននៅពេលពួកគេមកដល់ ឬប្រាប់បុគ្គលិកជាមុននូវម៉ោងដែលនឹងមក ដើម្បីបានស្វាគមន៍ភ្ញៀវឲ្យបានកក់ក្ដៅ។ ការបម្រើភេសជ្ជៈក៏ជាការបង្ហាញពីការយកចិត្តដាក់មួយដែរ ដូច្នេះកុំភ្លេចឱ្យនរណាម្នាក់យកភេសជ្ជៈជូនភ្ញៀពិសារ។ រីឯអ្នកផ្ទាល់ កុំភ្លេចស្លៀកពាក់បែបអ្នកមានវិជ្ជាជីវៈ ហើយក៏ត្រូវប្រាកដថា ការិយាល័យស្អាតនិងរៀបចំឱ្យបានល្អ។ ត្រឹមតែទង្វើទាំងប៉ុន្មាននេះអាចទាញចិត្តអតិថិជនបានមួយភាគធំបាត់ទៅហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Investopedia​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម