អាជីព
ហេតុអ្វីជប់លៀងនៅការិយាល័យមានប្រសិទ្ធិភាពវិជ្ជមានជាងទៅតុស្រា
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការជួបជុំ កុំដឹកនាំពិធីជប់លៀងនៅហាង ។ ការជុំគ្នាបរិភោគជាមួយការតុបតែងប្លែកៗនៅកន្លែងធ្វើការ បន្សល់ទុកនូវភាតរៈ និង មានប្រសិទ្ធិភាពខ្ពស់ក្នុងការចងសម្ព័នជាក្រុមតាមបែបវិជ្ជមាន។
ហេតុអ្វី?
១ សុរាគ្រឿងស្រវឹងបង្កើតទំនាស់និងបក្សពួក
អាល់កុលមិនអនុញ្ញាត្តិនៅកន្លែងធ្វើការស្រាប់ហើយ ដូច្នេះប្រារព្ធ ជប់លៀងនៅការិយាល័យ ជាការបញ្ចៀសបានល្អណាស់។ គ្រឿងស្រវឹង មិនគួរប្រើប្រាស់អបអរលទ្ធផលធ្វើការទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការគិតវិជ្ជមាន។ គ្រឿងស្រវឹងអាចប៉ះពាល់ដល់ជំនាញដោះស្រាយបញ្ហា ការវិនិច្ឆ័យ ការប្រមូលផ្តុំពេលវេលា និងអាចបង្កើតប្រតិកម្មអវិជ្ជមានដល់ភាពជាអ្នកដឹកនាំក៏ដូចជា ការសម្របសម្រួលបង្កផលវិបាកអវិជ្ជមានទៅលើ“ ភាពរឹងមាំសម្រាប់ការងារក្រុម” សុខុមាលភាពបុគ្គលក្នុងរយៈពេលខ្លីនិងរយៈពេលវែង។

២ នំដុត ដែលឌីសាញស្អាតៗនាំមកនូវការចងចាំ
ធ្វើនំដុតដែលមានLogoរបស់យើង ឬពាក្យរួបរួម នានា អបអរត្រីមាស ឬឆមាស អបងឬលទ្ធផលហិរញ្ញវត្ថុជាវិធីដែលអ្នកដឹកនាំជើងថ្នឹក តែងតែប្រើ។ គំនិតនេះបង្កើតគំនិតល្អជាមួយពិធីជប់លៀងបុគ្គលិក ភាពវិជ្ជមានទៅក្នុងវប្បធម៌និង បង្កើតបរិយាកាសស្រស់ស្អាត ពុំមែនម្នាក់ៗទោរទន់ទប់ខ្លួនមិនជាប់នោះឡើយ។
៣ កំណត់អត្តសញ្ញាណ“ ឈ្នះ” ដែលអាចជប់លៀងជានិច្ច
នៅពេលមេដឹកនាំពូកែបង្កើតព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរជាមួយក្រុមសូម្បីរឿងតិចតួច គឺបានន័យថា បរិយាកាសវិជ្ជមាន នឹងកើតមានទូទាំងការិយាល័យ។ អ្នកដែលមិនចូលចិត្តរបៀបទាំងនេះ មានសិល្បៈអន់ថយក្នុងការដឹកនាំំសន្ទុះចិត្តក្រុម បានន័យថាការគ្រប់គ្រងរបស់គេ នៅក្នុងភាពចាស់គំរឹលនៅឡើយដែលយើងអាចបញ្ជាក់ឃើញតាមរយៈក្រុមការងារដែលមិនសប្បាយចិត្ត សោះអង្គើយ ដាក់គ្នា។
៤ ជប់លៀងត្រឹមត្រូវកសាងតម្លៃស្នូល
ឧទាហរណ៍ប្រសិនបើបុគ្គលិកនាទីតាំងដ៏សោះកក្រោះមួយបានឃើញ ម្លៃស្នូលនៃភាពជាក្រុមរបស់កន្លែងផ្សេង គេពិតជាចង់ទៅណាស់ ហើយចង់បានរស់ជាតិបែបនោះមកក្នុងជីវិតការងាររបស់គេ។ យើងអាចបង្កើតការញាំអាហារសម្រន់មួយជុំគ្នាបង្កើតអាល់ប៊ុមដ៏ស្អាតនៅរៀងរាល់ល្ងាចថ្ងៃសុក្រ ឬរសៀលថ្ងៃពុធកណ្តាលសប្តាហ៍ សម្រាលការហត់នឿយនិង បង្កើតភាពស្រស់បំព្រង។
៥ ហេតុផលដែលអាចជប់លៀង
សម្រាប់អ្នកមកទៀង បុគ្គលិកឆ្នើម បុគ្គលិកធ្វើការរហ័ស បុគ្គលិកដោះស្រាយបញ្ហាជោគជ័យ អ្វីៗសុទ្ធតែអាចជាហេតុផលជប់លៀងបាន។ ការមើលឃើញអ្នកដទៃធ្វើការងារដែលមានគុណភាពខ្ពស់ សូម្បីលើកយកមកនូវចំណុចតូចៗ និងផ្តល់ថាមពលដល់មនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុន។ការស្រាវជ្រាវរកឃើញថា សមាមាត្រនៃការសរសើរសម្រាប់ក្រុមដែលមានស្នាដៃខ្ពស់បង្ហាញនិយោជិកថា គេកំពុងស្ថិតនៅកន្លែងត្រឹមត្រូវសម្រាប់ជីវិត។ សម្រាប់មនុស្សជាច្រើនលើលោកនេះ គេគ្រាន់តែ ចង់បានសុខនិងលើកទឹកចិត្តហើយបើយើងផ្តល់បាន យើងនឹងបាន ពេលវេលានៃជីវិតការងាររបស់ពួកគេមកជំរុញជោគជ័យធំសម្រាប់យើង។
ចំណែកអតិថិជនក៏គេតែងពេញចិត្តនឹងសេវាកម្មពីក្រុមការងារណាដែលមានបរិយាកាសវិជ្ជមាន។

ដោយសុភា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?