Connect with us

អាជីព

ហេតុអ្វីជប់លៀងនៅការិយាល័យមាន​ប្រសិទ្ធិភាពវិជ្ជមាន​ជាងទៅតុស្រា

បានផុស

នៅ

ដើម្បីទទួលបានអត្ថប្រយោជន៍ពីការជួបជុំ កុំដឹកនាំពិធីជប់លៀងនៅហាង​ ។ ការជុំគ្នា​បរិភោគជាមួយការតុបតែង​ប្លែកៗនៅកន្លែងធ្វើការ បន្សល់ទុកនូវភាតរៈ និង ​មាន​ប្រសិទ្ធិភាពខ្ពស់ក្នុងការ​ចងសម្ព័នជាក្រុមតាមបែបវិជ្ជមាន។

ហេតុអ្វី?

១ សុរាគ្រឿងស្រវឹងបង្កើតទំនាស់និងបក្សពួក

អាល់កុលមិនអនុញ្ញាត្តិនៅកន្លែងធ្វើការស្រាប់ហើយ​ ដូច្នេះប្រារព្ធ ជប់លៀងនៅការិយាល័យ ជាការបញ្ចៀស​បានល្អណាស់។ គ្រឿងស្រវឹង មិនគួរប្រើប្រាស់អបអរ​លទ្ធផល​ធ្វើការទេព្រោះវាអាចធ្វើឱ្យ​ប៉ះពាល់ដល់ដំណើរការគិតវិជ្ជមាន។ គ្រឿងស្រវឹងអាចប៉ះពាល់ដល់ជំនាញដោះស្រាយបញ្ហា ការវិនិច្ឆ័យ ការប្រមូលផ្តុំពេលវេលា និងអាចបង្កើតប្រតិកម្មអវិជ្ជមាន​ដល់ភាពជាអ្នកដឹកនាំ​ក៏ដូចជា ការសម្របសម្រួលបង្កផលវិបាកអវិជ្ជមានទៅលើ“ ភាពរឹងមាំសម្រាប់ការងារក្រុម” សុខុមាលភាពបុគ្គលក្នុងរយៈពេលខ្លីនិងរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ នំដុត ដែលឌីសាញស្អាតៗនាំមកនូវការចងចាំ

ធ្វើនំដុតដែលមានLogoរបស់យើង ឬពាក្យរួបរួម នានា អបអរត្រីមាស ឬឆមាស អបងឬលទ្ធផល​ហិរញ្ញវត្ថុជាវិធីដែលអ្នកដឹកនាំជើងថ្នឹក តែងតែប្រើ។ គំនិតនេះបង្កើតគំនិតល្អជាមួយពិធីជប់លៀងបុគ្គលិក ភាពវិជ្ជមានទៅក្នុងវប្បធម៌និង បង្កើត​បរិយាកាសស្រស់ស្អាត ពុំមែន​ម្នាក់ៗទោរទន់ទប់ខ្លួនមិនជាប់នោះឡើយ។

៣ កំណត់អត្តសញ្ញាណ ឈ្នះ ដែលអាចជប់លៀងជានិច្ច

នៅពេលមេដឹកនាំពូកែ​បង្កើតព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរជាមួយក្រុមសូម្បីរឿងតិចតួច គឺបានន័យថា បរិយាកាសវិជ្ជមាន នឹង​កើតមាន​ទូទាំងការិយាល័យ។ អ្នកដែលមិនចូលចិត្ត​របៀបទាំងនេះ មាន​សិល្បៈអន់ថយក្នុងការ​ដឹកនាំំសន្ទុះចិត្ត​ក្រុម បានន័យថាការគ្រប់គ្រងរបស់គេ នៅក្នុងភាពចាស់គំរឹលនៅឡើយ​ដែលយើងអាចបញ្ជាក់ឃើញ​តាមរយៈក្រុមការងារ​ដែលមិនសប្បាយចិត្ត សោះអង្គើយ ដាក់គ្នា។

៤ ជប់លៀង​ត្រឹមត្រូវកសាងតម្លៃស្នូល

ឧទាហរណ៍ប្រសិនបើបុគ្គលិកនាទីតាំងដ៏សោះកក្រោះមួយបានឃើញ ម្លៃស្នូលនៃភាពជាក្រុមរបស់កន្លែង​ផ្សេង គេពិតជាចង់ទៅណាស់ ហើយចង់បានរស់ជាតិបែបនោះមកក្នុងជីវិត​ការងារ​របស់គេ។ យើងអាចបង្កើតការ​ញាំអាហារសម្រន់មួយ​ជុំគ្នា​បង្កើត​អាល់ប៊ុមដ៏ស្អាតនៅរៀងរាល់ល្ងាចថ្ងៃសុក្រ ឬរសៀលថ្ងៃពុធ​កណ្តាល​សប្តាហ៍ សម្រាលការហត់នឿយនិង បង្កើតភាពស្រស់បំព្រង។

៥ ហេតុផលដែលអាច​ជប់លៀង

សម្រាប់អ្នកមកទៀង បុគ្គលិកឆ្នើម បុគ្គលិកធ្វើការ​រហ័ស បុគ្គលិក​ដោះស្រាយបញ្ហា​ជោគជ័យ អ្វីៗសុទ្ធ​តែអាចជាហេតុផល​ជប់លៀងបាន។  ការមើលឃើញអ្នកដទៃធ្វើការងារដែលមានគុណភាពខ្ពស់ សូម្បី​លើកយកមកនូវចំណុចតូចៗ និងផ្តល់ថាមពលដល់មនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុន។ការស្រាវជ្រាវរកឃើញថា សមាមាត្រនៃការសរសើរសម្រាប់ក្រុមដែលមានស្នាដៃខ្ពស់បង្ហាញនិយោជិក​ថា គេកំពុង​ស្ថិតនៅកន្លែង​ត្រឹមត្រូវ​សម្រាប់ជីវិត។ សម្រាប់មនុស្សជាច្រើនលើលោកនេះ គេគ្រាន់​តែ ចង់បាន​សុខនិងលើកទឹកចិត្ត​ហើយ​បើយើង​ផ្តល់បាន យើងនឹង​បាន ពេលវេលា​នៃជីវិតការងារ​របស់ពួកគេ​មកជំរុញ​ជោគជ័យធំសម្រាប់យើង។

ចំណែកអតិថិជនក៏គេ​តែង​ពេញចិត្តនឹងសេវាកម្មពីក្រុមការងារណាដែលមាន​បរិយាកាសវិជ្ជមាន​។

asian colleagues enjoy their lunch in modern office happily

ដោយ​សុភា

ប្រភព Forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម