KPT+
ពេលជីវិតក្លាយជាអ្នកមាន ការប្រែប្រួលទាំង ៦ នេះនឹងកើតឡើង
ការពិតដែលថា ពេលក្រនិងពេលមានទ្រព្យ ទម្លាប់នៃការរស់នៅរបស់មនុស្សនឹងមានការប្រែប្រួលមិនដូចគ្នាឡើយ។ទម្លាប់ដែលមនុស្សជោគជ័យភាគច្រើនផ្លាស់ប្ដូរពេលពួកគេក្លាយជាអ្នកមាន៖
១. គោលដៅក្នុងជីវិត

ពេលចេញរកស៊ីដំបូងម្ចាស់អាជីវកម្មរមែងគិតថា ភាពជោគជ័យជាការរកលុយបានច្រើនប៉ុណ្ណោះ។ ប៉ុន្តែពេលរកបានប្រាក់ច្រើនហើយ ពួកគេគិតថា វាជារឿងសាមញ្ញ ហើយអ្វីដែលជាជោគជ័យក្នុងជីវិត គឺអាចមានគ្រួសារដ៏ល្អមួយ និងការអាចជួយដល់សង្គមវិញបានខ្លះ។
២. បង់ពន្ធកាន់តែច្រើន
ជាទូទៅកាលណារកចំណូលបានច្រើន សហគ្រិននឹងបង់ពន្ធកាន់តែច្រើនដែរ។ ពីមុនមកម្ចាស់អាជីវកម្មប្រហែលមិនសូវខ្វល់ពីរឿងពន្ធទេ ហើយក៏ប្រហែលបន់ឲ្យរដ្ឋយកពន្ធឲ្យច្រើនពីអ្នកមានដើម្បីមកជួយអ្នកក្រផងមិនដឹង។ ប៉ុន្តែពេលមានចំណូលច្រើនពួកគេនឹងព្យាយាមរកវិធីកាត់បន្ថយពន្ធដែលមិនចាំបាច់ ព្រោះថាបើរកលុយបានច្រើន ហើយបែរជាត្រូវរដ្ឋដកយកអស់ច្រើនដែរ ពួកគេនឹងមិនសូវមានទឹកចិត្តរកលុយបន្ថែមទៀតទេ។
៣. ការរស់នៅ
ជាការពិតណាស់ថា ពេលមានលុយច្រើន ម្ចាស់ជំនួញនឹងទិញផ្ទះធំល្មមមួយដែលអាចផ្ដល់ផាសុកភាពដល់ការរស់នៅរបស់ក្រុមគ្រួសារ រីឯឡានក៏នឹងត្រូវប្ដូរទៅជិះឡានទំនើបៗចេញថ្មីជាដើម។ ក្រៅពីនេះ ការបរិភោគក៏មានការផ្លាស់ប្ដូរដែរ ដោយពួកគេអាចនឹងបរិភោគអាហារសរីរាង្គដើម្បីសុខភាព ឬចូលហាងធំៗញឹកជាងមុន។ ក្រៅពីនេះពួកគេ នឹងដើរលេងញឹកញាប់ជាងមុនទៅកាន់ប្រទេសជាច្រើនមិនថាឆ្ងាយឬជិតឡើយ ដោយពីមុនមក អាចដើរលេងតែក្នុងស្រុកឬនៅជិតប៉ុណ្ណោះៗ។
៤. ពេលវេលាមានតម្លៃជាងមុន

ពេលវេលាសំខាន់សម្រាប់អ្នកមានទ្រព្យ ព្រោះមួយម៉ោងៗពួកគេអាចរកបានចំណូលជាច្រើន ដែលខុសពីមុនពួកគេអាចអង្គុយជជែកគ្នាលេងឬផឹកកាហ្វេ ចុចទូរសព្ទពីព្រឹកដល់ល្ងាច។ បន្ថែមពីនេះ ពួកអ្នកមានទម្លាប់ក្រោកពីព្រឹកដើម្បីហាត់ប្រាណ និងរៀបចំខ្លួនដើម្បីធ្វើការសំខាន់ៗឲ្យបានមុនគេ។ សម្រាប់មនុស្សជោគជ័យទាំងឡាយពេលវេលាបន្ដិចបន្ដួចក៏ដោយ ក៏ពួកគេមិនបណ្ដោយឲ្យកន្លងទៅទទេៗឡើយ ពួកគេតែងតែយកវាមកធ្វើរឿងមានប្រយោជន៍បានជាច្រើន។
៥. មិត្តភក្កិ
ពេលខ្លួនមានលុយច្រើន ការរាប់អានមិត្តភក្តិចាស់ៗនឹងត្រូវផ្លាស់ប្ដូរបន្ដិចម្ដងៗដោយមិដឹងខ្លួន។ ជួនកាលការផ្លាស់ប្ដូរនេះ មិនមែនដោយសារពួកអ្នកមានវាយឫកអីទេ តែពេលដែលការរកស៊ីកាន់តែជោគជ័យ នោះការគិតក៏ដូចការរស់នៅប្រចាំថ្ងៃខុសគ្នាពីមិត្តភក្តិទាំងនោះ។ អ្នកមានសម្បត្តិស្ដុកស្ដម្ភនឹងមិនមានពេលចេញទៅដើរលេងជាមួយមិត្តភក្តិច្រើនដូចមុនព្រោះរវល់រកស៊ី ហើយពួកគេនឹងមានទំនាក់ទំនងជិតដិតនឹងអ្នករកស៊ីដូចគ្នាវិញម្ដង។
៦. ចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ
ពេលក្លាយជាអ្នកមានទ្រពបរិបូរណ៍ រីឯអាយុក៏កាន់តែច្រើន ពួកគេលែងគិតពីការចង់បានលុយបន្ថែមទៀត ព្រោះពួកគេចង់ធ្វើបុណ្យឲ្យបានច្រើន និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការចូលរួមការងារសង្គមឬការបរិច្ចាគផ្សេងៗដែលផ្ដល់ផលប្រយោជន៍ដល់អ្នកដែលជួបទុក្ខលំបាក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ហេតុអ្វីយើងតែងមានអារម្មណ៍ដក់ជាប់ ទៅលើរឿងអ្វីមួយបានយូរជាងគេ?
ចុចអាន៖ទទួលទានអាហារថ្ងៃត្រង់កំលុងរោគរាតត្បាតឱ្យមានសុវត្ថិភាព ត្រូវចេះក្បាច់នេះ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?