KPT+
ដំណោះស្រាយពេលលង់មនុស្សមិនគួរស្រលាញ់
មនុស្ស«មិនគួរស្រលាញ់»រួមមាន អ្នកដែលគេមិនស្រលាញ់យើង អ្នកដែលមានឋានៈឬគំនិតខុសគ្នាឆ្ងាយ អ្នកដែលមានគូរួចហើយ ។ល។
ខាងក្រោមជាវិធីមួយចំនួនដែលអាចធ្វើដើម្បីទប់ទល់នឹងស្ថានភាពដ៏មានវិបត្តិនេះ៖
១. ព្យាយាមចំណាយពេលច្រើនថែមឡើងទៀតសម្រាប់ខ្លួនឯង

ការថែរក្សាខ្លួនឯងគឺចាំបាច់ណាស់ ក្នុងគ្រប់ដំណើរការនៃការព្យាយាមព្យាបាលរបួសចិត្តឱ្យជាសះស្បើយ ហើយក៏ជាវិធីសាស្ត្រាមួយដ៏សាមញ្ញបំផុត ដែលជួយឱ្យអារម្មណ៍ធូរស្រាលមុនសិន ទើបទប់នឹងវិបត្តិបានតាមក្រោយ។
សមាធិក៏អាចមានប្រយោជន៍ខ្លាំងក្នុងរឿងនេះផងដែរ ព្រោះអាចរំសាយយ៉ាងមានប្រសិទ្ធភាពនូវការគិតនានា ដែលអាចជួយឱ្យស្ងប់ស្ងាត់នាំទៅដល់ការធ្វើការសម្រេចចិត្តបានកាន់តែប្រសើរមានភាពស៊ីសង្វាក់ជាមួយការពិតជាជាងគំនិតមនោសញ្ចេតនារវ់ើរវាយ។
២. រកការងារដែលរវល់និងទាក់ទាញចិត្ត

គ្មានអ្វីលំបាកស្មើនឹងជីវិតដ៏ទំនេរគ្មានគោលដៅនោះទេ។ ចូរវាយតំលៃតម្រូវការនិងបំណងប្រាថ្នាយើងឡើងវិញ។ ប្រសិនគោលដៅជាមនុស្សមិនទំនងសម្រេចបានពេលនេះនៅឡើយចូរបង្កើតគោលដៅជាសម្ភារៈឬលទ្ធផលការងារផ្សេងៗ។
៣. រកជំនួយពីអ្នកជំនាញ

ប្រសិនបើធុញទ្រាន់ក្នុងការដោះស្រាយរឿងនេះតែម្នាក់ឯង អាចរកអ្នកឯកទេសព្យាបាលវិបត្តិស្នេហា ទំនងជាអាចជួយបានខ្ពស់។
អ្នកជំនាញដែលមានពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់និងអាចចូលរួមជាមួយយើងបានយ៉ាងប្រសើរក្នុងការជួយជម្រុញការរំងាប់ចិត្ត៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ ៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ
ចុចអាន៖ ធ្វើយ៉ាងណា ដើម្បីបញ្ឈប់អារម្មណ៍ដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សភេទផ្ទុយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ