Connect with us

KPT+

THE NEW YORKER​ ទើប​នឹង​ទម្លាយ​រឿង​សម្ងាត់​ថ្មី​នៃ​ជីវិត​ឯកជន​ស្ថាបនិក​ហ្វេសប៊ុក​

បានផុស

នៅ

នេះ​គឺ​ជា​រឿង ៥ ថ្មីទៀត​ពី​ជីវិត​សេដ្ឋី​ហ្វេសប៊ុក Mark Zuckerberg ដែល​បាន​រាយការណ៍​ដោយ  The New Yorker ៖

១. ​ព្យាយាម​លាក់បាំង​ភាព​ឯកជន​ជានិច្ច

Zuckerberg បាន​ចំណាយ​ប្រាក់​ចំនួន ៤៤ លាន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ​ដែល​នៅ​តំបន់  Palo Alto បន្ទាប់ពី​មាន​ទំនាស់​ជាមួយ​អ្នក​អភិវឌ្ឍន៍​ម្នាក់ ​ដែល​គ្រោង​នឹង​សាងសង់​ផ្ទះ​ដ៏​ធំ​មួយ ​ដោយ​មាន​បន្ទប់គេង​របស់ Zuckerberg ​ធំ​ជាងគេ។

នៅ​ពេល​និយាយ​ពី​ការ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ ជាមួយ​សាធារណជន​លោក Zuckerberg ហាក់​ដូចជា​មាន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​ពាក្យ​ ដែល​ត្រឹមត្រូវ​ជាង​ការ​រក្សា​ព័ត៌មាន​លំអិត​ពី​ជីវិត​របស់​លោក ​ជា​លក្ខណៈ​ឯកជន។

លោក​និយាយ​ថា “ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ពូកែ​ឬ​ខ្លាំង​ជាងគេ​នោះ​ទេ ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​និយាយ​អ្វី​ដែល​មិន​ត្រឹមត្រូវ​ដែរ​ ហើយ​អ្នក​នឹង​ឃើញ​តម្លៃ​របស់​វា។ ខ្ញុំ​មិន​ចង់​បង្ហាញ​ពី​ការ​ឈឺចាប់​ ​ឬ​ធ្វើអ្វី​មួយ​ដែល​មិន​ជះឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​នោះ​ទេ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជា​មនុស្ស​ឈ្លក់​វង្វេង​ជាមួយ​ទីក្រុង​រ៉ូម​និង​អធិរាជ Augustus Caesar

ពេល​កំពុង​សិក្សា​នៅ​វិទ្យាល័យ Phillips Exeter Academy ។  Zuckerberg បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ជាមួយ​ទីក្រុង​រ៉ូម​និង​អធិរាជ Augustus Caesar។

លោក​​ចូលចិត្ត​អក្សរ​ឡាតាំង​ចំពោះ​ភាព​ស្រដៀងគ្នា​របស់​វា​ទៅ​នឹង​ការ​សរសេរ​កូដ ​ហើយ​ចាប់​អារម្មណ៍​លើ​ប្រវត្តិ​របស់​រ៉ូម៉ាំង​ចំពោះ​តួលេខ​ប្រវត្តិសាស្ត្រ​ស្មុគស្មាញ ​ជា​ពិសេស​ខាង​សីលធម៌​ជាដើម។

Zuck  ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹង​រូបចម្លាក់  Caesar ហើយ​លោក​និង​ភរិយា​ឈ្មោះ Riscilla Chan ថែម​ទាំង​បាន​ដាក់​ឈ្មោះ​កូន​ស្រី​ទី ២ របស់​ពួកគេ​ឈ្មោះ Augustus ទៀត​ផង។  ពួកគេ​ក៏​បាន​ចំណាយ​ពេល​វេលា​ក្រេប​ទឹកឃ្មុំ​របស់​ពួកគេ ​នៅ​ទី​ក្រុង​រ៉ូម​ក្នុង​ឆ្នាំ ២០១២ ។

៣. ខិតខំ​ធ្វើការ​រហូត​ដល់​ខ្លួនឯង​រង​របួស

ប្រពន្ធ​របស់​លោក​បាន​លើក​ឡើង​ពី​ពាក្យ​អាល្លឺម៉ង់​ថា “sitzfleisch” ដែល​សំដៅ​ទៅ​លើ​ការ​អង្គុយ​និង​ធ្វើការ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ នាង​បាន​និយាយ​ថា  Zuckerberg  តែងតែ​អង្គុយ​ធ្វើការ​អស់​រយៈពេល​យូរ​​ ហើយ​នៅ​ទី​បំផុត “គាត់​ក៏​បាន​កក​សាច់ដុំ​និង​រង​របួស​ត្រង់​ត្រគាក​របស់​គាត់” ។

Zuckerberg ក៏​ធ្លាប់​បាន​បាក់​ដៃ​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ ក្នុង​បទពិសោធន៍​ដំបូង​របស់​​លោក ​​ក្នុង​ការ​ជិះកង់​លើ​ផ្លូវ​ជាមួយ​នឹង​ឈ្នាន់​ប្រណាំង​ នៅ​ពេល​ដែល​​លោក​​ភ្លេច​ដោះ​ស្បែកជើង​ហើយ​បានដួល​ក្រឡាប់។ តាំង​ពី​ពេល​នោះ​មក​ លោក​​មិន​បាន​ជិះកង់​ប្រណាំង​ផ្សេងទៀត​ទេ។

៤. ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​នៃ​បណ្ដាញ​សង្គម

ភាព​ត្រជាក់​និង​គ្មាន​មេត្តា​របស់ Jesse Eisenberg ក្នុង​រឿង​របស់  Zuckerberg នៃ​ខ្សែ​ភាពយន្ត​បណ្ដាញ​សង្គម​កាល​ពី​ឆ្នាំ ២០១០ បាន​ធ្វើ​ឲ្យ​ស្ថាបនិក​ហ្វេសប៊ុក​រូប​នេះ​មាន​ការ​ព្រួយបារម្ភ​ពី​​បុគ្គលិក​របស់​លោក ​នឹង​មាន​ទស្សនៈ​ចំពោះ​លោក​យ៉ាង​ម៉េច។
Zuckerberg បាន​ប្រាប់ The New Yorker ថា “ចំណាប់​អារម្មណ៍​ដំបូង​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​មនុស្ស​ជា​ច្រើន ​ដែល​ជា​ការ​ណែនាំ​របស់​ពួកគេ​ចំពោះ​ខ្ញុំ”។  លោក​ងឿងឆ្ងល់​ថា​ តើ​បុគ្គលិក​ហ្វេសប៊ុក​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ ប្រសិន​បើ​ពួកគេ​ជឿជាក់​ថា​ការ​បង្ហាញ​របស់ Eisenberg គឺ​ត្រឹមត្រូវ។

៥. ទទួលបាន​​ព័ត៌មាន​របស់​លោក​ពី​អ្នក​ប្រមូល​ផ្តុំ

Zuckerberg ភាគច្រើន​អាន​ព័ត៌មាន​ពី​កម្មវិធី​ប្រមូល​ផ្ដុំ​ ដែល​ប្រមូល​មាតិកា​ទាក់ទង​និង​រៀបចំ​បញ្ជី​តំណ។ លោក​បាន​ប្រាប់​កាសែត​ញូវយ៉ក​ថា​ លោក​មិន​បាន​អាន​កាសែត​ជាក់លាក់​ណាមួយ​ទេ ​ប៉ុន្តែ​លោក​​ពិតជា​ធ្វើតាម Techmeme ដែល​ប្រមូល​ផ្ដុំ​ចំណងជើង​ អំពី​ឧស្សាហកម្ម​បច្ចេកវិទ្យា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វប្បធម៌​ផឹក​កាហ្វេ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ជុំវិញ​ពិភពលោកដែលយើងមិនធ្លាប់ដឹង!

ចុចអាន៖អាថ៌កំបាំង​​យីហោ​​ហាង​ល្បីៗ​នៅ​​ទូទាំង​ពិភពលោក ​ដែល​សហគ្រិន​គួរ​រៀន​តាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម