Connect with us

KPT+

អាជីវកម្ម​អាច​ខាត​លុយ​ចោល​ទទេ ​ប្រសិន​មិន​បាន​គិត​ពី​ចំណុច​៤ នេះ

បានផុស

នៅ

វត្តមាន​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ការ​ប្រកប​ជំនួញ​ទូទាំង​ពិភពលោក រង​ផល​ប៉ះពាល់​ខ្លាំង មិនថា​ប្រទេស​ខ្លះ​មាន​បម្រាម​គោចរ​ឬ​អត់ ក៏​មនុស្ស​ភាគច្រើន​មិន​ចង់​ចេញ​ពីផ្ទះនៅឡើយ ហើយ​នេះ​ជា​ហេតុផល​ធ្វើឲ្យអ្នករកស៊ីធុនតូច និង​មធ្យម ចាប់ផ្ដើម​បាត់បង់ចំណូល រហូតឈានដល់ការបិទទ្វារ ។

យ៉ាងណាក៏ដោយ មានអ្នកខ្លះនៅតែអាចរកស៊ី​បានធម្មតា ហើយ​រកចំណូល​ច្រើនជាងមុនទៀត ដោយសារពួកគេ បានត្រៀមជើងព្រួល ៤ ចំណុចខាងក្រោមនេះ៖

១. Mobile Banking

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតាអ្នកប្រកបអាជីវកម្មធនតូច និងមធ្យម មិនសូវចាប់អារម្មណ៍នឹងការបង់ប្រាក់តាម Moblie Banking នោះទេ ដោយហេតុផលថា ខ្លួនបើកលក់ត្រឹមតូចតាច លុយចូលតិចតួច ចាំបាច់មានការផ្ទេរប្រាក់ចូលកុងធនាគារធ្វើស្អី! តែក្រោយពេលកូវីដមកដល់ គ្រប់គ្នាចាប់ផ្ដើមអនុវត្តន៍ Social Distancing ទើបដឹងថា ការវេលុយតាម Mobile Banking មានប្រយោជន៍ខ្លាំង។

. Digital Menu

ហាងទូទាំងពិភពលោកតែងមានសៀវភៅម៉ឺនុយមុខម្ហូប តែក្រោយពេលកូវីដ-១៩ មកដល់ ការប៉ះពាល់របស់នេះ ត្រូវបានគេគ្រប់គ្នាខ្លាចនឹងប៉ះ ហើយអ្នករត់តុវិញ ក៏ត្រូវនៅឆ្ងាយពីភ្ញៀវដែរ។ ធ្វើដូចម្ដេចទើបអាចដោះស្រាយបញ្ហានេះបានស្រួល?

ដើម្បីឲ្យភ្ញៀវគ្រប់គ្នាអាចកម្ម៉ង់បានស្រួល គេបានជំនួសការចាប់កាន់សៀវភៅម៉ឺនុយ ទៅជាការមើលម៉ឺនុយអេឡិចត្រូនិចវិញដោយគ្រាន់តែ Scan QR កូដម៉ាខ្វាច់ ម៉ឺនុយលោតចូលទូរសព្ទភ្លាមៗ!

៣. Digital Marketing

សម័យនេះហាងតូចធំយ៉ាងណាក៏ដោយក៏មាន Social Media សម្រាប់ផ្សព្វផ្សាយដែរ តែអាចនឹងមានមិនច្រើនទេ ដែលអ្នករកស៊ីតូចៗមួយចំនួន ចេះ Boost Page និង Boost Post តាមតម្រូវការរបស់ខ្លួន។ អ្វីៗចាប់ផ្ដើមពីការស្រាវជ្រាវ និងអានតាមអ៉ីនធឺណិត ដើម្បីរកគន្លឹះដោះស្រាយ។ ដំណោះស្រាយចាំបាច់នេះ អាចបង្រៀនអ្នក និងធ្វើឲ្យការរកស៊ីអ្នកកាន់តែល្អជាងមុន លើផ្នែក Digital Marketing។ ដូច្នេះកុំកំណត់ខ្លួនឯង នឹងការទទួលយកអ្វីដែលថ្មីៗ។

. សេវាកម្មកម្ម៉ង់អនឡាញ និងការដឹកជញ្ជូន

ពេលលក់ដាច់ ស្ថានភាពធម្មតា អ្នកប្រហែលជាគ្មានពេលគិតនឹងរឿងដឹកជញ្ជូននោះទេ តែក្រោយពេលពិភពលោកជួបបញ្ហាការឆ្លងមេរោគ កូវីដ-១៩ នេះ ហាងតូចធំលើពិភពលោក បានផ្ដោតសំខាន់ខ្លាំងមែនទែន នឹងការកម្ម៉ង់អនឡាញ។ អាចទៅរួចទេ បើអ្នកគ្មាន System ដើម្បីឲ្យអតិថិជនអ្នកកម្ម៉ង់បាន? ចម្លើយគឺអាចទៅរួច ព្រោះអ្នកអាចប្រើហ្វេសបុក , Instagram និង​ទូសព្ទ ប៉ុន្តែ​អ្នកត្រូវគិតដល់ពីការដឹកជញ្ជូនដល់ផ្ទះ ស្របពេលជាមួយគ្នានេះ៕

ប្រែសម្រួល៖តុងឡុង

ចុចអាន៖ចង់​ឲ្យ​​អតិថិជន​ស្គាល់​ពី​ម៉ាក​យីហោ​ នាមប័ណ្ណ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​គួរ​រំលង

ចុចអាន៖ពេល​ជីវិត​ក្លាយ​ជា​អ្នកមាន ការ​ប្រែប្រួល​ទាំង ៦ នេះ​នឹង​កើតឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៣៨ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម