KPT+
ហេតុផល ៥ យ៉ាងដែលបុរសគួរចាប់ដៃគូអាជីវកម្មជាមួយស្ត្រី
យេនឌ័រត្រូវបានផ្សារភ្ជាប់ជាមួយនឹងចរិតលក្ខណៈនៃភាពទន់ភ្លន់ ក្នុងអាជីវកម្ម ដែលមានបុរសជាដៃគូ។ ដៃគូអាជីវកម្មជាស្ត្រី អាចបង្កើតគំនិតរកប្រាក់ចំណេញបានច្រើន ដោយសារតែស្ត្រីភាគច្រើនមានគំនិតទន់ភ្លន់ និងមានដំណោះស្រាយដោយសន្តិវិធី ៖
១. ចែករំលែកអារម្មណ៍ឬទំនាក់ទំនងរវាងភាគី

ការចាប់ដៃគូជាមួយនារីមានន័យថា អ្នកទាំងពីរមានលក្ខណៈទូទៅខាងជីវសាស្ត្រនិងសង្គម ដោយពិចារណាលើតួនាទីប្រពៃណីដែលសង្គមដើរលើស្ត្រីភាគច្រើន ហើយបុរសជាច្រើនមិនទាន់យល់។ ការស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមក គឺជាអ្វីដែលធ្វើឲ្យភាពជាដៃគូអាជីវកម្មឈររឹងមាំ និងបោះជំហានទៅមុខព្រមគ្នា។
២. ជួយគាំទ្រគ្នាទៅវិញទៅមក
ដៃគូអាជីវកម្មជាស្ត្រីនឹងធ្វើឲ្យអ្នកទាំងពីរគាំទ្រគ្នា និងបង្កើតកន្លែងដែលគ្នាខ្វះ។ អ្នកទាំងពីរអាចជំរុញទឹកចិត្ត ឲ្យក្លាយជារបស់តែមួយ និងដាក់លក្ខខណ្ឌដែលអនុគ្រោះដល់គ្នាទៅវិញទៅមក និងជួយធានាស្ថិរភាពសហគ្រាសទាំងអស់គ្នា។
តាមរយៈភាពជាដៃគូនៃមិត្តភាពដ៏យូរអង្វែងនេះ នារីរក្សាទំនាក់ទំនងបានយូរជាងដៃគូអាជីវកម្មបុរសនិងបុរស។
៣. ជឿជាក់

បុរសភាគច្រើនតែងតែមានឧបសគ្គក្នុងជំនួញ។ ប៉ុន្តែបើយើងចាប់ដៃគូជាមួយស្ត្រី អាចធ្វើឲ្យយើងមានអារម្មណ៍ពេញចិត្តជាមួយការងាររបស់មនុស្សស្រី ក្នុងអាជីវកម្មមួយៗ។ នៅលើបញ្ហារញ៉េរញ៉ៃការធ្វើការជាមួយស្ត្រី នឹងលុបបំបាត់បញ្ហាទាំងនោះ។
ស្ត្រីមើលឃើញបញ្ហាដោយភាពទន់ភ្លន់ជាងបុរស ហើយគិតតាមវិធីមួយដែលពួកគេតែងតែជឿជាក់អាចធ្វើវាបាន មិនមែនចិត្តក្ដៅដូចបុរសឡើយ។
៤. ភាពបត់បែននិងសេរីភាព

មានរឿងមួយគឺបុរសអាចនឹងធុញថប់ បើសិនគេចាប់ផ្ដើមអាជីវកម្មជាមួយនារី បុរសនឹងឃើញបន្ទប់ធ្វើការរាងរញ៉េរញ៉ៃបន្តិច។ ដោយសារស្ត្រីភាគច្រើនជាមេផ្ទះ ហើយហើយពួកគេធ្វើការបណ្ដើរជាមេគ្រួសារបណ្ដើរ។
ដូច្នេះដើម្បីពូកែលើផ្នែកទាំងពីរ ស្ត្រីត្រូវការអ្នកដែលយល់ពីបញ្ហាទាំងនេះ។ បុរសដែលជាដៃគូសុំយល់ត្រង់ចំណុចនេះរួមគ្នា ហើយទោះមានភាពរញ៉េរញ៉ៃ ស្ត្រីក៏នៅតែពូកែបត់បែនរហ័ស និងចូលចិត្តសេរីភាពដដែល។
៥. មានទំនួលខុសត្រូវជាមួយគ្នាច្រើន
ដៃគូមានន័យថាទាំងពីរ ឬច្រើន ពេលមានបញ្ហាដៃគូអាជីវកម្មត្រូវចេញមុខទទួលរ៉ាប់រងទាំងអស់គ្នា។ ដូចគ្នានេះដែរ ស្ត្រីគឺជាសហគ្រិនដែលចូលចិត្តប្ដេជ្ញាចំពោះគម្រោងនានាជាមួយបុរស ធ្វើអីតែងដើរតាមវិធីដែលល្អបំផុតដើម្បីក្រុមហ៊ុន។ អ្នកទាំងពីរអាចលើកទឹកចិត្តគ្នា និងរៀនទទួលខុសត្រូវរួមគ្នា។
ហេតុដូច្នេះហើយ នៅពេលដែលបុរសប្រឡូកក្នុងវិស័យជំនួញជាមួយនារី គេអាចរៀនពីការមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ដោយមិនមានសម្ពាធ និងការដោះស្រាយដោយសន្តិវិធីរបស់ស្ត្រី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើអាជីវកម្មមួយគួរបន្ត ឬឈប់ សម្រេចចិត្តដោយមើលលើចំណុចណាខ្លះ?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ