KPT+
សញ្ញាដែលបង្ហាញថា មិត្តប្រុសកំពុងតែបោកប្រាស់អ្នក
ជាបឋមសូមកុំមានការស្លន់ស្លោអ្វីដោយគ្មានហេតុផល។ ចូរពិនិត្យមើលគណនីបណ្ដាញសង្គមរបស់គាត់ ដោយប្រយ័ត្នប្រយែង ហើយសង្កេតគ្រប់សកម្មភាពដែលអ្នកគិតថា មិត្តប្រុសកំពុងតែបោកប្រាស់អ្នកពិតមែន។
ខាងក្រោមនេះ ជាសញ្ញាដែលមិត្តប្រុស កំពុងតែបោកប្រាស់អ្នក៖
១. មិនដែលផ្ញើសារបង្ហាញក្ដីនឹករលឹក
មនុស្សស្រលាញ់គ្នា តែងផ្ញើសាបង្ហាញក្ដីនឹករលឹកដាក់គ្នាមិនខាន តែបើមិត្តប្រុសអ្នកមិនបានធ្វើបែបនេះដាក់អ្នកទេ។ មានន័យថា គាត់កំពុងតែរកលេសចង់នៅឲ្យឆ្ងាយពីអ្នក លើកលែងតែគាត់រវល់ជាប់បំពេញភារកិច្ច។
ប៉ុន្តែសូមសាកសួរដៃគូសិន មុននឹងអ្នកគ្រាន់តែស្មានថាគាត់ពិតជាបោកប្រាស់ពិតមែន។
២. តែងតែឱបអ្នកដោយគ្មានហេតុផលល្អមកពន្យល់
ពេលអ្នកខឹង គេតែងតែជ្រើសរើសយកវិធីលួងលោម ដោយការឱបដើម្បីឲ្យអ្នកចិត្តទន់មានក្ដីមេត្តាដល់គេវិញ។ នេះអាចមកពីគាត់ដឹងកំហុស ហើយជំនួសឲ្យការអោបបង្ហាញភាពស្អាតស្អំ តែមិនពន្យល់ហេតុផលអ្វីប្រាប់អ្នកសោះឡើយ។
៣. មិត្តប្រុសផ្លាស់ប្ដូរស្ទិលឬទម្លាប់តែងខ្លួន
ប្រសិនបើគាត់ធ្វើអ្វីមួយយ៉ាងផ្ចិតផ្ចង់ ជាមួយនឹងសក់ សំលៀកបំពាក់របស់គាត់ ប្រហែលជាគាត់ចង់ក្លាយជាមនុស្សសំខាន់ម្នាក់របស់អ្នកណា ឬប្រហែលជាគាត់កំពុងព្យាយាមធ្វើឲ្យអ្នកណាម្នាក់ចាប់អារម្មណ៍គាត់។
ដូចគ្នានេះផងដែរ បើភ្លាមៗគាត់ស្រាប់តែចាប់ផ្ដើមផ្លាស់ប្ដូរ ឬធ្វើអ្វីចម្លែក គាត់ប្រហែលជាកំពុងព្យាយាមចង់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃផ្សេងពីអ្នកហើយ។
៤. តែងតែនិយាយយកលេសមិនទៅដើរលេងជាមួយអ្នក
ជាដៃគូតែងមានការណាត់ជួបពិសេសសម្រាប់ភាគីទាំងសងខាង ប្រសិនបើអ្នកណាត់ជួបមិត្តប្រុស ហើយគាត់តែងតែប្រើលេសដោះសារ រហូតក្លាយជាទម្លាប់ វានឹងក្លាយជាហេតុផលមួយដ៏គួរឲ្យស្អប់ខ្ពើមមិនខាន។
៥. ដូរ Password ទាំងអស់
បើមិត្តប្រុសអ្នកផ្លាស់ប្ដូរលេខសម្ងាត់ គ្រឿងអេឡិចត្រូនិក ហើយតែងតែយកទូរស័ព្ទរបស់គាត់ទៅបន្ទប់ទឹក គាត់អាចនឹងលាក់អ្វីមួយមិនខាន។ ជាពិសេស ប្រសិនបើគាត់មិនដែលធ្វើដូចទម្លាប់ពីមុន ពេលនៅជាមួយអ្នក។
៦. មិត្តប្រុសប្រាប់អ្នកថាគាត់ចង់ឃើញមនុស្សផ្សេងទៀតក្រៅពីអ្នក
ប្រសិនបើគាត់និយាយឃ្លានេះទៅកាន់អ្នក មានន័យថា គាត់មានមនុស្សម្នាក់ទៀតក្នុងចិត្តរួចទៅហើយ។
ដូច្នេះកុំបាច់និយាយច្រើនជាមួយមនុស្សបែបនេះ គួរតែចាកចេញពេលនេះ ប្រសើរជាងឈឺចាប់យូរអង្វែង ដែលត្រូវគេបោកប្រាស់មករហូត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើយ៉ាងណា ដើម្បីបញ្ឈប់អារម្មណ៍ដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សភេទផ្ទុយ
ចុចអាន៖ចរិតតួឯកប្រុសក្នុងភាពយន្តភាគកូរ៉ ៤ រឿងឆ្លុះបញ្ចាំងតម្លៃនៃបុរសពិត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?