KPT+
ដឹងអត់! ផឹកកាហ្វេពេលព្រឹកជួយដុតបំផ្លាញជាតិខ្លាញ់បានល្អ
ការសិក្សាថ្មីមួយបង្ហាញថា ការផឹកកាហ្វេមួយពែងមុនពេលធ្វើការឬហាត់ប្រាណអាចជួយដុតបំផ្លាញជាតិខ្លាញ់បានលឿននិងមានប្រសិទ្ធភាព។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Granada (UGR) ប្រទេសអេស្ប៉ាញបានរកឃើញថា ការទទួលទានកាហ្វេកន្លះម៉ោងមុនពេលធ្វើលំហាត់ប្រាណនឹងបង្កើនកម្រិតនៃការដុតជាតិខ្លាញ់ និងជួយបញ្ចុះទម្ងន់បានយ៉ាងល្អ។
សាស្ត្រាចារ្យលោក Francisco José Amaro-Gahete មកពីសាកលវិទ្យាល័យខាងលើមានប្រសាសន៍ថា ទទួលទានជាតិកាហ្វេអ៊ីន ៣ មីលីក្រាមឬស្មើនឹងកាហ្វេមួយពែង នៅម៉ោង ៨ ព្រឹក ឬ ៥ ល្ងាចនឹងជួយបង្កើនអុកស៊ីតកម្មខ្លាញ់ ជាពិសេសផឹកនៅពេលរសៀល មុនពេលចាប់ផ្ដើមហាត់ប្រាណ។

លទ្ធផលនៃការសិក្សាបានបង្ហាញបន្ថែមថា ការទទួលទានជាតិកាហ្វេអ៊ីន ៣០ នាទីមុនពេលធ្វើលំហាត់ប្រាណធ្វើឱ្យសរសៃឈាមបង្កើនការដុតជាតិខ្លាញ់ជាអតិបរមា អំឡុងពេលហាត់ ជំនួយរាងកាយឱ្យឆាប់បែកញើស ក៏ដូចជាបង្កើនប្រសិទ្ធភាពសម្រកទម្ងន់បានល្អផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ហេតុផល៧យ៉ាងបង្ហាញថា អ្នកចូលចិត្តផឹកកាហ្វេអាចទទួលបានជោគជ័យលឿនរហ័ស

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?