KPT+
សញ្ញាទាំង ៥ បង្ហាញថា បុរសម្នាក់កំពុងព្យាយាមចែចង់អ្នក
មានដែរលួចសង្កេតបុរសជុំវិញខ្លួនឬអត់ ថាមានអ្នកណាធ្វើអ្វីប្លែកៗដាក់យើងខ្លះ? មានវិធីដែលអាចប្រាប់អ្នកបានថា តើគាត់ចាប់អារម្មណ៍នឹងអ្នកដែរឬទេ។
នេះគឺជាវិធី ៥ យ៉ាង ដែលបុរសធ្វើមិនដឹងខ្លួន ហើយតែងតែងធ្វើដាក់នារីដែលគេចាប់អារម្មណ៍ជានិច្ច ៖
១. ស្នាមញញឹម
ស្នាមញញឹមគួរឲ្យស្រឡាញ់ គឺជាសញ្ញាមួយនៅពេលនិយាយពីការចែចង់របស់ភាគីខាងបុរស វាគឺជាសញ្ញាដែលគាត់កំពុងតែចាប់អារម្មណ៍ចំពោះអ្នក។ ប្រសិនបើអ្នកកត់សំគាល់ថា គាត់ញញឹមដាក់តិចៗ អាចមកពីគាត់អៀន។
ដូច្នេះបើសិនជាអ្នកពេញចិត្តគាត់ដែរ សាកល្បងបង្ហាញគាត់នូវភាពភាពក្លាហានរបស់អ្នក ទៅរកគាត់មុន។ យ៉ាងណាមិញគ្មានអ្វីដែលគួរឲ្យខ្មាសអៀននោះទេ ប្រសិនបើអ្នកទាក់ទងបុរសជាមុន ព្រោះស្នេហាគឺជារឿងមួយមានទៅមានមក (ប៉ុន្តែមិនមែនហួសហេតុ) ។
គ្រាន់តែញញឹមត្រឡប់មកទៅវិញ ហើយចាប់ផ្ដើមការសន្ទនាជាមួយគាត់។
២. ទំនាក់ទំនងភ្នែក
ការទាក់ទងភ្នែកគឺមានសារៈសំខាន់ណាស់ វាជាភាសាកាយវិការដែលខាងបុរសតែងលួចដៀងភ្នែកដាក់មនុស្សដែលគេចាប់អារម្មណ៍។ ប្រសិនបើគាត់តែងតែលួចឲ្យកន្ទុយភ្នែកមកអ្នក យូរជាងមនុស្សផ្សេង វាអាចជាសញ្ញាដែលគាត់កំពុងតែចាប់ចិត្តលើរូបអ្នក។
៣. លួចសម្លឹងមើលសកម្មភាព
ពេលខ្លះបុរសលួចសម្លឹងមើលសកម្មភាពរបស់ស្ត្រីដែលគេពេញចិត្តដោយមិនដឹងខ្លួន។ លួចសម្លឹងមើលគឺជាសញ្ញាមួយទៀត ដែលគាត់កំពុងចែចង់ជាមួយអ្នក។ នេះរាប់ចាប់ពីលក្ខណៈនៃការនិយាយស្ដីរបស់អ្នក រួមទាំងកាយវិការដែលអ្នកបានបញ្ចេញ។ ឧទាហរណ៍ អ្នកកំពុងសើច ហើយគាត់ក៏សើចនឹងសកម្មភាពរបស់អ្នក។
៣. ដាក់ដៃនៅលើហ៊ោប៉ៅ
ប្រសិនបើគាត់ឈរដោយដៃម្ខាង ឬទាំងពីរដាក់នៅលើត្រគាករបស់គាត់ ដោយដាក់មេដៃនៅក្នុងខ្សែក្រវាត់ គាត់ប្រហែលជាចាប់អារម្មណ៍នឹងអ្នក។ វិធីនេះគាត់ព្យាយាមបង្ហាញអ្នកថា គាត់ជាបុរសដែលមានទំនុកចិត្ត ហើយជាបុរសពិត។
៤. ព្យាយាមប៉ះអ្នក
ប្រសិនបើគេព្យាយាមប៉ះអ្នកដោយចៃដន្យ វាពិតជាសញ្ញាដែលគេចូលចិត្តអ្នក ដោយការធ្វើជាប៉ះលើកដំបូងសិន។ មានន័យថា បុរសកំពុងព្យាយាមយកចិត្តទុកដាក់អ្នក ហើយរកលេសណាមួយ ដើម្បីបន្តការសន្ទនាជាមួយមិនខាន។
៥. ភ័យៗពេលសន្ទនាជាមួយគ្នា
មានដែលលួចសង្កេតឬអត់ ចំពោះបុរសដែលចាប់អារម្មណ៍អ្នក គ្រប់ពេលគេមកសន្ទនាជាមួយ គេតែងតែភ័យៗ។ ប្រសិនបើអ្នកឃើញគាត់ហាក់រវើរវាយ នេះគឺដោយសារតែគាត់ចាប់អារម្មណ៍នឹងអ្នក ហើយគាត់មានអារម្មណ៍ភ័យបន្តិច ដើម្បីចាប់ផ្ដើមការសន្ទនាជាមួយយើង។ ព្រោះគាត់មិនដឹងរៀបសំដីនៃការនិយាយស្ដីរបៀបម៉េច ទៅកាន់អ្នកដើម្បីកុំឲ្យឆ្គង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សស្រីដែលមើលទៅកាន់តែរឹងមាំ បេះដូងនាងរឹតតែទន់ជ្រាយ
ចុចអាន៖សញ្ញាដែលបង្ហាញថា មិត្តប្រុសកំពុងតែបោកប្រាស់អ្នក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?