KPT+
ការពិតនៃសេដ្ឋីនីប្រាក់ពាន់លានដុល្លារនៅប្រទេសថៃ លោកស្រី SUPALUCK UMPUJH
អ្នកស្រី Supaluck Umpujh នៅឆ្នាំ ២០២០ នេះ បានឈរឈ្មោះជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសថៃ និងជាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី ២០ នៅលើបញ្ជីអ្នកមានជាងគេទាំង ៥០ នាក់ក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។
ទ្រព្យសម្បត្តិរបស់អ្នកស្រី Supaluck មានចំនួន ១.៦ ប៊ីលានដុល្លារ ហើយភាគច្រើនជាចំណូលរកបានមកពីសាជីវកម្មលក់រាយរបស់គ្រួសារដែលអ្នកស្រីកំពុងកាន់កាប់។
សេដ្ឋីនីរូបនេះ រៀនចប់បរិញ្ញាបត្រឱសថសាស្ត្រពីសកលវិទ្យាល័យ Mahidol និងចប់អនុបណ្ឌិតឱសថសាស្ត្រ និងឧស្សាហកម្មឱសថពីសកលវិទ្យាល័យ Purdue នៅសហរដ្ឋអាមេរិក។
អ្នកស្រី Supaluck Umpujh នៅលីវនៅឡើយ បច្ចុប្បន្នជាប្រធានក្រុមហ៊ុនលក់រាយធំបំផុតទី២នៅប្រទេសថៃ The Mall Group ដែលជាសមិទ្ធផលបង្កើតដោយឪពុករបស់អ្នកស្រីគឺលោក Supachai Umpujh។

ដោយឡែកសម្ព័ន្ធសាជីវកម្មលក់រាយរបស់ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះ អាចរកចំណូលបានក្បែរ ២ ប៊ីលានដុល្លារ ដែលបានមកពីផ្សារទំនើបដ៏មានប្រជាប្រិយភាពដូចជា Siam Paragon ផ្សារទំនើប The Emporium ផ្សារទំនើប EmQuartier និងផ្សារ Bluport Huahin ។
ក្រៅពីនោះ ក្រុមហ៊ុន The Mall Group មានការបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនកីឡានិងកម្សាន្តរបស់អាមេរិក AEG ក្នុងការសាងសង់ពហុកីឡដ្ឋានចំនួន ២ នៅទីក្រុងបាងកកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ជីវិតអាថ៌កំបាំងនាដការីរបាំ GEISHAS ជប៉ុនដែលមិនអាចរៀបការបាន
ចុចអាន៖THE NEW YORKER ទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិតឯកជនស្ថាបនិកហ្វេសប៊ុក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


