KPT+
ពិនិត្យឡើងវិញ អ្នកប្រហែលជាបុគ្គលជោគជ័យ គ្រាន់តែមិនដឹងខ្លួន
ពាក្យថាបុគ្គលជោគជ័យ កំពុងត្រូវបានគេចំអកឡកលើយព្រោះ ក្នុងសង្គមខ្មែរត្រូវមនុស្សមិនបានការមួយចំនួន រើសពាក្យនេះយកមកពាក់បង្អួតភ្នែកគេ តែធាតុពិតជាស្គរប្រហោងក្នុង។
ផ្តើមរកស៊ីអចលនទ្រព្យ ឬអង្គុយរួមតុជាមួយអ្នកមានលុយ ចាប់ផ្តើមទទួលបានចំណូលខ្លះពីមុខរបរផ្ទាល់ខ្លួន បើកហាងបានមួយចំនួន ឡើងនិយាយកោកកាកលើឆាក (ខ្លះបង្កើតកម្មវិធីឡើងនកិយាយខ្លួនឯង) ក៏ទុកខ្លួនជាបុគ្គលជោគជ័យ ធ្វើឲ្យយុវវ័យជាច្រើនចាប់ផ្តើមសង្ស័យនឹងពាក្យនេះរហូតដល់ «អត់សូវចង់»។ ជួនកាល អ្នកមិនបាច់ដូចពួកគេ តែតាមពិតអ្នកជាបុគ្គលជោគជ័យពិតៗរួចស្រេចទៅហើយ ឧទាហរណ៍៖
១ អ្នកកំពុងតែឈានទៅមុខ

ឆ្នាំនេះនឹងឆ្នាំមុន អ្នករីកចម្រើន។ មិនថាអ្នកកំពុងមានរបរផ្ទាល់ខ្លួនឬកំពុងបំពេញការងារនៅស្ថាប័នណាក្តី អ្នកឡើងតួនាទីឬបំពេញការងារបានធំជាងមុន លំបាកជាងមុន នៅតែអាចធ្វើបាន ពិតណាស់អ្នកកំពុងជោគជ័យ។
២ អ្នកបោះបង់ទម្លាប់អាក្រក់
អ្នកបានបញ្ចប់ជាស្ថាពរជីវិតស្រវឹងខួប ទម្លាប់ភ្នាល់លេងល្បែង ខ្វះវិន័យ និងជក់បង្ហុយ។ល។ បើនេះមិនជោគជ័យតើជាស្អីវិញ?
៣ បំភ្លេចអតីតកាលចាប់យកអនាគត

អ្នកធ្លាប់ជាមនុស្សដែលដួលហើយពួកគេចង្អុលថាអ្នកក្រោកមមិនរួចទេ!ពួកគេ បានបោះបង់អ្នក! មិត្ត ! គ្រួសារ! ញាតិ! សង្គមនេះ មនុស្សសឹងមួយផែនដី មិនជឿថា អ្នកក្រោកមកបាន! គ្មានយប់ណាយូរជាង១២ម៉ោងទេ! ក្រោកឡើងមក ហើយជោគជ័យឲ្យគេមើល!
៤ មនុស្សដែលហៅថាខ្លួនឯងជោគជ័យភាគច្រើនមិនបានអ្វីដុំកំភួនទេ
ចំណែកអ្នកដែលកំពុងខំប្រឹងនិងដាក់ខ្លួនរាល់នោះវិញ កំពុងឆ្លងកាត់ជីវិតបានបណ្តើរៗហើយ។ ឧបសគ្គ ការលំបាក ការយកឈ្នះខ្លួនឯង អ្នកឆ្លងកាត់បានហើយទៅជឿសម្តីបុគ្គលជោគជ័យត្បាញអាយឯណាវិញ៕
៥ អ្នកមានជម្រើសច្រើន

មនុស្សមិនទ័លច្រកគឺមនុស្សមិនឱ្យខ្លួនឯងទ័ល។ នេះជាសម័យអ៊ីនធើណេត ជាសម័យកាលដែលមនុស្សឲ្យតម្លៃលើទេពកោសល្យ និងការព្យាយាម។ ប្រសិនបើយើងចង់ឲ្យគេមកទទួលស្គាល់យើង ដោយដេកទទូរភួយខ្ចិល និងលេងទូរសព្ទ តើពេលណាទៅ ទើបយើងមានជម្រើស? មេឃមិនទម្លាក់អ្វីមកក្រៅពីភ្លៀងទេ។ ឱកាសគឺយើងបង្កើតឡើង។
ស្រលាញ់ខ្លួនឯងឡើង!
ប្រែសម្រួល៖ស្រស់
ចុចអាន៖ស្គាល់គេច្រើនចម្រើនអាជីព! បង្កើតបណ្ដាញរឹងមាំនិងមានប្រសិទ្ធភាព!
ចុចអាន៖ឧបសគ្គធំៗរបស់សហគ្រិនស្ត្រីដែលតែងតែជួបប្រទះពេលប្រឡូកក្នុងវិស័យជំនួញ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ