KPT+
សម្រួលភាពតានតឹង អំឡុងការរាលដាលវីរុសកូវីដ-១៩ ដោយវិធីទាំងនេះ
ការព្រួយបារម្ភរបស់សាធារណៈជនកាន់តែកើនឡើង បន្ទាប់ពីការរាលដាលនៃវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ ពុំមានស្រាកស្រាន្ត។ ដើម្បីកុំឲ្យសាធារណៈជនមានភាពតានតឹងខ្លាំងអំឡុងពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល បានផ្សព្វផ្សាយឲ្យដឹងពីវិធីដោះស្រាយភាពតានតឹងដល់សាធារណៈជនទាំងអស់។
ទី១៖ សូមនិយាយជជែកជាមួយមនុស្សដែលយើងទុកចិត្តអាចជួយបាន ពិសេសជាមួយមិត្តភក្តិ និងក្រុមគ្រួសារដើម្បីបន្ធូរអារម្មណ៍។
ទី២៖ ប្រសិនយើងត្រូវតែសម្រាកនៅផ្ទះ សូមរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ ញ៉ាំអាហារឲ្យបានត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ ហើយរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមនុស្សជាទីស្រឡាញ់នៅផ្ទះយើង និងតាមរយៈអ៊ីមែល ឬទូរស័ព្ទជាមួយក្រុមគ្រួសារ និងមិត្តភក្តិដទៃ។
ទី៣៖ កុំជក់បារី ផឹកគ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ ដើម្បីដោះស្រាយភាពតានតឹងផ្លូវចិត្ត។ ប្រសិនយើងមានអារម្មណ៍ធុញថប់ច្របូកច្របល់ សូមពិភាក្សាជាមួយមន្រ្តីសុខាភិបាល ឬអ្នកផ្តល់ប្រឹក្សា។ ក្នុងករណីដែលមានតម្រូវការចាំបាច់ សូមរៀបចំផែនការទុកជាមុន ដូចជា ថាតើយើងត្រូវទៅកន្លែងណា ហើយស្វែងរកការជួយដោយរបៀបណា សម្រាប់តម្រូវការសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ទី៤៖ ស្វែងរកព័ត៌មានពិត។ ប្រមូលព័ត៌មានដែលអាចនឹងជួយយើងសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូចនេះយើងអាចមានការប្រុងប្រយ័ត្នបានត្រឹមត្រូវ។ សូមស្វែងរកប្រភពព័ត៌មានដែលអាចទុកចិត្តបាន ដូចជាទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក។
ទី៥៖ សូមកាត់បន្ថយការព្រួយបារម្ភ និងភាពឡេះឡាស់ ដោយកាត់បន្ថយ ការមើល ឬស្តាប់ប្រព័ន្ធផ្សព្វផ្សាយនានាដែលអ្នកយល់ថាធ្វើឲ្យយើងកាន់តែពិបាកចិត្ត។
ទី៦៖ សូមប្រើប្រាស់ជំនាញដែលយើងធ្លាប់បានប្រើក្នុងការជួយដោះស្រាយ រឿងរ៉ាវបញ្ហាជីវិតមិនល្អកន្លងមក ហើយប្រើជំនាញ ឬរបៀបដោះស្រាយភាពតានតឹងផ្លូវចិត្តក្នុងពេលនៃការផ្ទុះរាតត្បាតជំងឺ COVID-19៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ ចំណុច ដោះស្រាយភាពតានតឹងរបស់កុមារ ក្នុងពេលផ្ទុះកូវីដ-១៩
ចុចអាន៖ ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង