KPT+
ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិតូចៗទំាងនេះ
នៅពេលមនុស្សស្រីឃើញមនុស្សប្រុសដំបូង នាងៗចាប់អារម្មណ៍នឹងអ្វី? ឡាន លុយ ខោអាវឡូយៗ មុខស្អាត?
នេះសម្រាប់មនុស្សស្រីនៅក្លឹបរាត្រីឬនៅកន្លែងស៊ីវិល័យ។
អត្ថបទនេះ និយាយពីមនុស្សស្រីដែលយើងចង់បានមកជាគូអនាគត ជាកូនប្រសារម៉ាក់យើង ជាម្តាយកូនៗរបស់យើង។ ពួកគេមិនងាយនិងទាក់បានស្រួលៗអញ្ចឹងទេ។ មនុស្សស្រីល្អៗ ដែលយើងតាមរកជាយូរមកហើយ នឹងងប់ងល់ជាមួយយើងប្រសិន យើងជាមនុស្សប្រុសប្រកាន់នូវគោលការណ៍ទំាងនេះឱ្យនាងឃើញ៖
១ មានចិត្តទូលាយ

មនុស្សប្រុសមានចិត្តទូលាយមិនងាយរិះគន់ពេបជ្រាយ មិនងាយគំុគួនឬស្អប់ខ្ពើមអ្នកណថែមទំាងមិនមានពេលសម្រាប់រឿងអស់នោះទាល់តែសោះ។ មនុស្សប្រុសរបៀបនេះ ស្រីឃើញ១០នាក់មាន៩នាក់ទៅហើយដែលចង់ផ្តល់លេខទូរសព្ទឱ្យនាយ។
២ មនុស្សប្រុសរួសរាយ

មនុស្សប្រុសដែលងាយៗ ចូលចិត្តនិយាយលេងមិនប្រកាន់ ញាំអីក៏ញាំបាន មិនរើសអើង ចូលចំណោមគេចុះ មិនពិបាកផ្គាប់ចិត្ត មិនស្មុគស្មាញ និងមិនសាំញំារអ៊ូរទាំ។
៣ មនុស្សប្រុសដឹងច្រើន

មនុស្សប្រុសមានវិជ្ជាច្រើនប្រភេទ ភាគច្រើនត្រូវបានមនុស្សស្រីរកលេសសួរនាំនេះនោះ តាមពិតនាងអាច Search តាមgoogle បាន ប៉ុន្តែធ្វើជាពឹងពាក់សួរនាំ ព្រោះចង់ប្រើពេលនៅជិតបុរសៗល្អដូចអ្នក មិនថាអញ្ចឹង?
៤ មនុស្សប្រុសចេះផ្នែកច្នៃប្រឌិត

សម័យកាលនេះ មនុស្សប្រុសជាអ្នកសរសេរប្លក់ ជាជាងថតរូប ជាអ្នកឌីសាញ ជាអ្នកគូររូប3D ជាអ្នកសិល្បៈសា្ថបត្យកម្ម សុទ្ធតែជាបុរសសិចស៊ី។ ស្រមៃមើលពីរូបរាងអ្នកពេលពាក់វ៉ែនតានៅម៉ត់ចត់ក្បែរកុំព្យូទ័រ និងពេលកាន់កាម៉េរ៉ា តើសង្ហាកម្រិតណា?
៥ មនុស្សប្រុសនិយាយភាសាបានច្រើន

គ្មានអ្នកណាសង្ហាស្មើនឹងបុរសដែលនិយាយបានច្រើនភាសានោះទេ។ បើអ្នកគមិនអាចនិយាយអ្វីចេញឬឈរធ្មំាងនៅនឹងមុខជនបរទេសដែលគេសួរនាំផ្លូវ ធ្លាក់ពិន្ទុអស់ ៨០ភាគរយមិនខាន។ ខំរៀនភាសាឡើង ស្រីៗលង់ឆាប់រហ័សណាស់រាល់ពេលឮយើងនិយាយភាសាផ្សេងៗដែលនាងមិនចេះ។
៦ មនុស្សប្រុសដែលគោរពមនុស្សស្រី

សម័យនេះជាសម័យកាលនៃភាពចេះដឹង។ មនុស្សដែលចេះដឹងកាន់តែច្រើនកាន់តែដាក់ខ្លួនអោនលំទោន ។ អំនួតនិងភាពឆ្មើងកន្ទើ្រងបង្ហាញពីភាពល្ងង់ខ្លៅ។ មនុស្សប្រុសដែលគោរពមនុស្សស្រី និយាយស្តីឱ្យតម្លៃ និងចេះជួយឈឺច្អាលសុខទុក្ខ ស្រីៗច្បាស់ជាទៅផ្ទះវិញគេងនឹកសស្រមៃមួយថ្ងៃទើសយប់មិនខាន៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ មនុស្សស្រីដែលមើលទៅកាន់តែរឹងមាំ បេះដូងនាងរឹតតែទន់ជ្រាយ
ចុចអាន៖ សញ្ញាទាំង ៥ បង្ហាញថា បុរសម្នាក់កំពុងព្យាយាមចែចង់អ្នក

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?