Connect with us

KPT+

សញ្ញា​បង្ហាញ​ថា យើង​កំពុង​ធ្វើ​ឲ្យ​ជីវិត​មាន​សភាពគួរ​ធុញទ្រាន់​ខ្លាំង​បំផុត

បានផុស

នៅ

ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ឡើង​ចុះ ថ្ងៃ​ខ្លះ​យើង​អាច​ធុញទ្រាន់​នឹង​ជីវិត ​ឬ​ទើប​តែ​ឆ្លង​កាត់​រឿង​ដ៏​លំបាក​ប៉ុន្តែ​មាន​អ្នកខ្លះ​ឆ្លង​កាត់​បាន​ខ្លះ​បែរ​ជា​លែង​មាន​អារម្មណ៍​ចង់​តតាំង​ ​ហើយ​ទុក​ឲ្យ​ខ្លួនឯង​ធ្លាក់​ចូល​ទៅ​​ក្នុង​សភាព​គួរ​ឲ្យ​​ធុញទ្រាន់​ខ្លាំង មិន​ថា​កំពុង​ស្រណុក​ពេក​ឬ​លំបាក​ពេក។

ចង់​ដឹង​ថា​គ្នា​យើង​ណា​​ខ្លះ​ដែល​មាន​សញ្ញា​នៃ​ភាព​ហត់នឿយ ​ខាងក្រោម​នេះ​នឹង​បង្ហាញ​ថា​ យើង​កំពុង​ជួប​ប្រទះ​ច្រើន​ នៅ​រឿង​ទាំង​នោះ ​៖

១. ខឹង​ខ្លាំង​សូម្បី​រឿង​តូចតាច​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​យើង​បាត់បង់​ការ​គ្រប់គ្រង​លើ​កំហឹង​ខ្លួនឯង នេះ​អាច​ជា​សញ្ញា​នៃ​ការ​អស់កម្លាំង។ សូម្បី​តែ​ការ​រអាក់រអួល​តូច​ៗ​ ក៏​​បង្ក​ឲ្យ​យើង​មាន​សំពាធ​ផ្លូវចិត្ត​កើត​ឡើង​ដែរ។

តាមពិត​យើង​អាច​ដឹង​ថា​ខ្លួនឯង​មាន​ប្រតិកម្ម​ហួសហេតុ​ ​ប៉ុន្តែ​មិន​អាច​ស្វែងរក​ជំនួយ​ដើម្បី​​ជួសជុល​បញ្ហា​ទាំងនោះ​បាន​​ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច។ ទើប​ចេះ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​វា​ទៅ​តាម​អារម្មណ៍​នៃ​ទំនោរ​ចិត្ត​មួយ​នោះ​កើតឡើង។

២. មាន​ភាព​រំជើប​រំជួល​ឥត​ឈប់ឈរ

ធ្លាប់​មាន​អារម្មណ៍​រំជើបរំជួល​ជ្រុល​ហួសហេតុ​ពេក​ដែរ​ទេ? សូម្បី​តែ​រឿង​សម​ហេតុផល​សោះ​ ក៏​មាន​អារម្មណ៍​បែបនេះ​ដែរ។​ ពេល​ខ្លះ​យើង​អាច​មិន​សប្បាយចិត្ត​ តែ​ក៏​មិន​សោកសៅ​ណាស់​ណា​ដែរ​ ប៉ុន្តែ​វា​ដូច​ជា​អារម្មណ៍​មួយ​ដែល​ច្របូកច្របល់​ឥត​បានការ នៅ​ក្នុង​ចិត្ត។ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បែបនេះ ​គឺ​គ្រាន់​តែ​អារម្មណ៍​មួយ​ដែល​ស្ពឹក​ស្រពន់​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ។

. គ្មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​រំភើប​ក្នុង​ចិត្ត

នៅ​សុខៗ​យើង​ស្រាប់​តែ​លែង​ចាប់​អារម្មណ៍​ នូវ​រឿងរ៉ាវ​ជុំវិញ​ខ្លួន​ទៀត​។ រឿង​ធ្លាប់​សប្បាយ​ក៏​មិន​រំភើប​​និង​ងប់ងុល​ដូចមុន។ កាល​ពី​មុន​ធ្លាប់​ចូលចិត្ត​ច្រៀង​ឬ​គូ​គំនូរ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ជីវិត​ប្រែ​ជា​សោះ​ក្រោះ ​ហាក់​ដូចជា​មាន​បន្ទុក​មួយ​ក្នុង​ជីវិត។

. លែង​គេង​លក់​ស្កប់ស្កល់​ដូច​ពីមុន

ឲ្យ​តែ​ពេល​យប់​មក​ដល់​ យើង​ប្រែ​ជា​លែង​បាន​គេង​ឬ​សម្រាក​ស្កប់ស្កល់​ជាង​មុន។ កណ្ដាល​យប់​ស្រាប់​តែ​ភ្ញាក់​ដឹង​ខ្លួន​ជាប់ៗ​គ្នា​ សឹង​តែ​រាល់​រាត្រី។ សូម្បី​តែ​អារម្មណ៍​ស្រស់ស្រាយ​ ក៏​លែង​មាន​ទាល់​ទៅទៀត។ ព្រឹក​ឡើង​ភ្ញាក់​មក​សឹង​តែ​មិន​ចង់​ប្រើ​ដង្ហើម​បន្ត​ជីវិត គិត​ថា​ជីវិត​រស់​ដើម្បី​អ្វី?

៥. លែង​រីករាយ​ក្នុង​មួយ​ថ្ងៃ​ៗ

ពិធី​ជប់​លៀង ​ការ​ជួបជុំ​ និង​ឱកាស​ពិសេស​ៗ គឺ​គ្រាន់​តែ​ជា​ថ្ងៃ​ធម្មតា​សម្រាប់​យើង​ប៉ុណ្ណោះ។ យើង​ប្រែ​ជា​លែង​ត្រេកអរ​នឹង​កម្មវិធី​អស់​នេះ​ទៀត។ ​សូម្បី​តែ​ដំណឹង​រីករាយ​ក៏​គ្មាន​រំភើប​ត្រេកអរ​ដូច​មុន និយាយ​រួម​គឺ​អសកម្ម​គ្រប់​រឿង​ទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖ហេតុផល ៣ យ៉ាង​នេះ​ហើយ​ដែល​គ្រប់គ្នា​គួរ​តែ​ចាប់ផ្ដើម​ពុះពារ​បង្កើត​ក្ដី​ស្រមៃ

ចុចអាន៖សញ្ញា​ទាំង ៥ បង្ហាញ​ថា បុរស​ម្នាក់​កំពុង​ព្យាយាម​ចែចង់​អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម