KPT+
បកស្រាយនិយមន័យនៃចិត្តមេត្តាករុណាដែលគ្រប់គ្នាលុតជង្គង់ចុះចាញ់
និយមន័យមេត្តាករុណាគឺជាអារម្មណ៍ឬការបង្ហាញពីការអាណិតអាសូរ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយខាងក្រោមនេះគឺជាអំណះអំណាងមួយក្នុងចំណោមគុណសម្បត្តិសំខាន់ដែលមនុស្សម្នាក់អាចមាន។
១. មេត្តាករុណាមានន័យថាអាណិត

សេចក្ដីមេត្តាករុណាគឺជាគុណនាមនៃពាក្យ “ មេត្តាធម៌” មានន័យថា“ អាណិតអាសូរ” ។ ទស្សនៈសាសនាសំខាន់ៗចាត់ទុកការអាណិតអាសូរគឺជាគុណធម៌ដ៏អស្ចារ្យ។
សាសនាទាំងនេះរួមមានសាសនាហិណ្ឌូ សាសនាជេនីស៊ិម សាសនាជូដាយ សាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាឥស្លាម។ ម៉្យាងវិញទៀតសម្ដេចសង្ឃ Dalai Lama បានមានសង្ឃដីកាថា សេចក្ដីស្រឡាញ់និងការអាណិតអាសូរ គឺជាភាពចាំបាច់មិនមែនជាវត្ថុប្រណីតទេ។
២. ក្នុងចិត្តវិទ្យានិយមន័យនៃសេចក្តីមេត្តាករុណាគឺជាការជំរុញនិងបន្ធូរបន្ថយភាពរងទុក្ខ

ការអាណិតអាសូរបានក្លាយជាប្រធានបទនៃការស្រាវជ្រាវនៅក្នុងចិត្តវិទ្យា និងសង្គមវិជ្ជមាន។ យោងទៅតាមការសិក្សាមានន័យថា សេចក្ដីមេត្តាករុណាគឺជាសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណជាមួយមនុស្សផ្សេងទៀត ហើយក៏ជួយបន្ធូរបន្ថយការឈឺចាប់របស់ពួកគេដែរ។
៣. ក្នុងវិស័យប្រសាទវិទ្យានិយមន័យនៃសេចក្ដីមេត្តាករុណាគឺជាការបង្ហាញពីអារម្មណ៍វិជ្ជមានចំពោះមនុស្ស
ការពិសោធន៍បានបង្ហាញថា ការអាណិតអាសូរចំពោះអ្នកដទៃមានឥទ្ធិពលលើផ្នែកខាងចុង ផ្នែកខាងមុខ និងផ្នែកខាងក្រោមនៃខួរក្បាល។ ការអាណិតអាសូរក៏មានឥទ្ធិពលលើតំបន់នៃខួរក្បាលដែលទាក់ទងនឹងភាពរីករាយនិងរង្វាន់ជាដើម។
សរុបមកការពិសោធន៍ទាំងនេះបង្ហាញពីលទ្ធផល ដែលបង្កឱ្យមានអារម្មណ៍វិជ្ជមានចំពោះមនុស្ស។
៤. ក្នុងវេជ្ជសាស្ត្រនិយមន័យនៃសេចក្ដីមេត្តាករុណាគឺជាមនោសញ្ចេតនាសង្គម

សេចក្ដីមេត្តាករុណាគឺជាគុណសម្បត្តិរួមមួយ ក្នុងចំណោមអ្នកជំនាញខាងវេជ្ជសាស្ត្រ ព្រោះនាំមកនូវបំណងប្រាថ្នាដើម្បីជួយដល់អ្នកដែលកំពុងរងគ្រោះ។
ក្នុងវេជ្ជសាស្ត្រសេចក្ដីមេត្តាករុណាមានទំនាក់ទំនងជិតស្និទ្ធ និងជំរុញឲ្យអ្នកអនុវត្តប្ដេជ្ញាចិត្តបំពេញភារកិច្ចរបស់ពួកគេ ហើយមើលចំណាប់អារម្មណ៍របស់អ្នកជំងឺរបស់ពួកគេជាមុន។
ទំនាក់ទំនងរវាងវេជ្ជបណ្ឌិតនិងអ្នកជំងឺ គឺជាភស្តុតាងដែលបង្ហាញពីការអាណិតអាសូរ ដែលជាអារម្មណ៍សង្គមមួយទាក់ទងទៅនឹងភាពជិតស្និទ្ធ ក្នុងចំណោមមនុស្សទាំងអស់។
៥. តើមនុស្សដែលចេះអាណិតអាសូរងាយនឹងអស់កម្លាំងមែនទេ?
មានទ្រឹស្ដីផ្សេងៗគ្នាទាក់ទងនឹងផលប៉ះពាល់នៃក្ដីមេត្តាចំពោះមនុស្ស។ អ្នកជំនាញខ្លះណែនាំថាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការអាណិតអាសូរចំពោះអ្នកដទៃ ទំនងជាងាយនឹងអស់កម្លាំងឬស្ត្រេស។
ប៉ុន្តែអ្នកជំនាញផ្សេងទៀតបានបង្ហាញថា វាគឺជាកង្វះនៃការអត់ធ្មត់ដែលបណ្ដាលឲ្យមានរោគសញ្ញាទាំងនេះ។ ហើយវិធីល្អបំផុតដើម្បីការពារភាពអស់កម្លាំងឬស្ត្រេស គឺត្រូវអនុវត្តសេចក្ដីមេត្តាដោយគ្មានការវិនិច្ឆ័យ។
៦. ភាពចេះអាណិតអាសូរខ្លួនឯងគឺជាការចិត្តល្អចំពោះខ្លួនឯង

ការអាណិតអាសូរមិនត្រឹមតែជាអារម្មណ៍ចំពោះអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអារម្មណ៍ចំពោះខ្លួនឯងផងដែរ។ អាណិតអាសូរខ្លួនឯង គឺជាដំណើរការមួយដែលអ្នករៀនធ្វើល្អចំពោះខ្លួនឯង ហើយទទួលយកថាការរងទុក្ខ គិតថាគឺជារឿងធម្មជាតិដែលកើតឡើងនៅក្នុងជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
ចុចអាន៖ពេលជីវិតក្លាយជាអ្នកមាន ការប្រែប្រួលទាំង ៦ នេះនឹងកើតឡើង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម