KPT+
៣ ចំណុចលើកកម្ពស់ជីវិតអាពាហ៍ពិពាហ៍ឲ្យរឹងមាំជាងមុនទ្វេដង
ជីវិតអាពាហ៍ពិពាហ៍មិនមែននៅជាមួយគ្នាមួយថ្ងៃពីរឡើយ។ ពាក្យថាជីវិតគូ គឺអ្នកទាំងពីរត្រូវរស់នៅថែរក្សាគ្នាដល់ចាស់ៗរៀងៗខ្លួន។
តើធ្វើយ៉ាងម៉េចដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍នៅតែផ្អែមល្ហែម និងស្ថិតស្ថេររស់នៅជាមួយគ្នាដល់ចាស់រៀងខ្លួន។
១. វាយតម្លៃអាកប្បកិរិយារបស់យើងជាមុនសិន

ជំហានដំបូងដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍ល្អប្រសើរជាងមុន គឺត្រូវវាយតម្លៃអាកប្បកិរិយារបស់យើង។ ចាប់ផ្ដើមវាយតម្លៃដោយប្រើភាពស្មោះត្រង់ពីអារម្មណ៍របស់យើង ចំពោះអាពាហ៍ពិពាហ៍ដែលប្រើជីវិតរួមគ្នា។ ហើយក៏គួរតែពិចារណាពីអារម្មណ៍ប្ដីឬប្រពន្ធរបស់អ្នកដែរ។ ប្រការសំខាន់ត្រូវពិចារណាឥរិយាបថខ្លួនឯងជាមុន ជាជាងព្យាយាមផ្លាស់ប្ដូរប្ដីឬប្រពន្ធ។
វាយតម្លៃអាកប្បកិរិយារបស់យើង ជួយយើងឲ្យយល់កាន់តែច្បាស់ពីរឿងរ៉ាវដែលយើងកំពុងប្រព្រឹត្តចំពោះជីវិតគូ។ ចងចាំថា សកម្មភាពដែលយើងប្រព្រឹត្តគឺតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងគំនិតនិងពាក្យសំដីរបស់យើង។
បើចង់មានអាពាហ៍ពិពាហ៍ដែលមានសុខភាពល្អ ត្រូវចាប់ផ្ដើមកែលំអអាកប្បកិរិយាខ្លួនឯងជាមុនបន្ទាប់មកបន្តធ្វើសកម្មភាពល្អៗបន្ថែមទៀត។
២. បង្ហាញការកោតសរសើរចំពោះគ្នា

រឿងមួយទៀតដែលអាចធ្វើដើម្បីកែលំអអាពាហ៍ពិពាហ៍ គឺត្រូវបង្ហាញការដឹងគុណចំពោះគ្នាទៅវិញទៅមក។ ចំណាយពេលបន្តិចដើម្បីគិតពីរឿងដែលប្ដីឬប្រពន្ធយើងបានធ្វើ ឬកំពុងធ្វើដើម្បីជួយគ្រួសារយើង។
បន្ទាប់មករកវិធីបង្ហាញនូវការដឹងគុណរបស់យើងចំពោះប្ដីឬប្រពន្ធ ធ្វើយ៉ាងម៉េចឲ្យគាត់សប្បាយចិត្ត។
ការបង្ហាញការដឹងគុណអាចមានលក្ខណៈសាមញ្ញ ដូចជាកំណត់ចំណាំឬសារដែលនិយាយថា” អរគុណសម្រាប់ រឿងនេះ ឬអរគុណដែលជួយឲ្យគ្រួសារយើងមានស្នាមញញឹមជាដើម ” ឬធ្វើអាហារឲ្យគាត់ញ៉ាំ និងរៀបចំផែនការដើរលេងជាមួយគ្នា។
៣. វិនិយោគលើខ្លួនឯងនិងអាពាហ៍ពិពាហ៍របស់យើង

រឿងចុងក្រោយដែលអាចធ្វើដើម្បីកែលំអអាពាហ៍ពិពាហ៍ គឺការវិនិយោគលើខ្លួនឯងនិងជីវិតអាពាហ៍ពិពាហ៍របស់យើង។ ការវិនិយោគមិនមែនយកប្រាក់ទៅប្រគល់ឲ្យដៃគូឡើយ តែត្រូវធ្វើរឿងដែលសំខាន់សម្រាប់ដៃគូ។
រឿងដែលគួរធ្វើសម្រាប់គូជីវិតអាពាហ៍ពិពាហ៍ គឺសាមញ្ញបំផុត ដោយការបបួលគ្នាដើរកម្សាន្ត ទៅទទួលទានអាហារខាងក្រៅ ឬទិញអំណោយឲ្យគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលងាយបង្កើតកំហុសជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍អត់ដឹងខ្លួន
ចុចអាន៖ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ