KPT+
៦យ៉ាងនេះ យុវវ័យអឺរ៉ុបគិតខុសពីយើងអាស៊ី
នេះគឺជារឿង ៦ យ៉ាង ដែលយើងគួរតែរៀនពីយុវវ័យនៅប្រទេសអភិវឌ្ឍន៍ មកប្រើជាគន្លឹះផ្លាស់ប្ដូរជីវិតទៅរកភាពវិជ្ជមានក្នុងជីវិត។
១. ឈប់ប្រៀបធៀបជាមួយអ្នកដទៃ

មនុស្សគ្រប់គ្នាមានខ្សែវាសនាខុសគ្នា។ ប៉ុន្តែបញ្ហាជាមួយយើងភាគច្រើនគឺស្ថិតនៅក្នុងការចង់ក្លាយជាមនុស្សដែលគ្រប់គ្នាមើលឃើញ។ យើងបាត់បង់ភាពជាខ្លួនឯង ហើយក៏បានភ្លេចស្រឡាញ់ខ្លួនឯង។
ការប្រៀបធៀបជាមួយមនុស្សផ្សេង គឺជាការបំផ្លិចបំផ្លាញខ្លួនឯង ហើយមានអារម្មណ៍ថាគ្មានតម្លៃ។ ដូច្នេះសូមឈប់ទម្លាប់ប្រើលក្ខណៈពិសេសរបស់អ្នក ឲ្យទៅជាមនុស្សផ្សេង។ បើយើងកាន់តែប្រៀបធៀប នឹងកាន់តែបាត់បង់។
២. រំលឹកសមិទ្ធផលពីអតីតកាល
បើអ្នកមានអារម្មណ៍ថាខ្លួនឯងល្អមិនគ្រប់គ្រាន់ សូមងាកទៅមើលអំពើល្អដែលបានធ្វើកន្លងមក ឬអានអារម្មណ៍វិជ្ជមានណាមួយ ចេញពីសៀវភៅ ដែលអាចលើកស្ទួយស្ថានភាពផ្លូវចិត្ត និងធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។
៣. ផ្ដោតលើដំណើរការជាជាងលទ្ធផល
តើយើងឧស្សាហ៍គិតអំពីទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងភាពជោគជ័យ មុនពេលទទួលបានជោគជ័យដែរទេ?
វាគឺជារោគសញ្ញាទូទៅមួយ ដែលមានមនុស្សជាច្រើន នៅក្នុងពិភពសម្ភារៈនិយមតែងគិត។ យើងគិតពីឈ្មោះ កិត្តិនាម ប្រណីតភាព ភ្ជាប់ទៅនឹងភាពជោគជ័យយ៉ាងខ្លាំង នៅពេលយើងត្រលប់ទៅរកភាពពិតវិញ វានាំឱ្យមានការខកចិត្តជាខ្លាំង។
ដូច្នេះ ចូរផ្ដោតលើដំណើរការជាជាងលទ្ធផល ហើយត្រូវយល់ថា វាជារឿងធម្មតា ដែលបានកើតឡើងជាមួយមនុស្សស្ទើរតែគ្រប់គ្នា។
៤. ជ្រើសរើសមនុស្សដែលត្រឹមត្រូវអាចចែករំលែកបាន

ត្រូវប្រាកដថា អ្នកអាចបញ្ចេញអារម្មណ៍នៃគ្រាលំបាករបស់អ្នកទៅមនុស្សដែលស្គាល់អ្នកច្បាស់ ឬមួយអាចជឿទុកចិត្តលើគេបាន។
ប៉ុន្តែសូមប្រាកដថា ការចែករំលែករបស់អ្នក ប្រហែលជាមិនទទួលបានដំបូន្មានត្រឹមត្រូវទេ ប៉ុន្តែយ៉ាងណា ក៏គ្រាន់បើជាងមិនប្រាប់គេដែរ។
៥. ទង្វើនៃការអាណិតអាសូរណាមួយអាចធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ
វិធីល្អបំផុតមួយក្នុងការធ្វើឱ្យខ្លួនឯងប្រសើរឡើងវិញ គឺតាមរយៈការលើកស្ទួយអ្នកដទៃ។ នៅពេលអ្នកបំពេញសេចក្ដីត្រូវការផ្លូវចិត្ត ឬហិរញ្ញវត្ថុរបស់អ្នកដទៃ មិនត្រឹមតែធ្វើឲ្យស្នាមញញឹមនៅលើមុខរបស់ពួកគេប៉ុណ្ណោះទេ។ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយផងដែរ។ នៅពេលណាដែលអ្នកមានអារម្មណ៍មិនល្អ ចំពោះខ្លួន ចូរបំពេញការអាណិតអាសូរ។
៦. ឈប់បំពេញការរំពឹងទុកដែលមិនសមហេតុផលរបស់មនុស្ស

តើអ្នកតែងតែព្យាយាមបំពេញការរំពឹងទុករបស់អ្នកដទៃ លើខ្លួនឯងទេ? ប្រសិនបើមែន អ្នកកំពុងជីកផ្នូរផ្ទាល់ខ្លួនហើយ។ មិនត្រឹមតែ បាត់បង់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងក្លាយជាបុគ្គលរបស់ខ្លួនឯងផងដែរ។
អ្នកមិនអាចបដិសេធការរំពឹងទុករបស់មនុស្សគ្រប់គ្នា លើខ្លួនឯងបានទេ តែអ្នកត្រូវដឹងច្បាស់ពីភាពខុសគ្នា រវាងការទទួលខុសត្រូវចាំបាច់ និងជាអាយ៉ងរបស់អ្នកដទៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ ជំហានងាយៗ ដើម្បីចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាននិងផ្លូវចិត្តធូរស្រាល
ចុចអាន៖បកស្រាយនិយមន័យនៃចិត្តមេត្តាករុណាដែលគ្រប់គ្នាលុតជង្គង់ចុះចាញ់

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?