KPT+
៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
និយាយដល់រឿងរួមភេទ អាចធ្វើឲ្យខ្មាសអៀនច្រើន ពិសេសស្រីៗ ប៉ុន្តែព័ត៌មានសុខភាពផ្លូវភេទ គឺចាំបាច់ណាស់ ដើម្បីទទួលបានជីវិតផ្លូវភេទរីករាយ និងមានសុវត្ថិភាព។ បើគ្នាយើងមានចម្ងល់អ្វីពាក់ព័ន្ធសុខភាពផ្លូវភេទខ្លួន គួរសួរនាំអ្នកជំនាញ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ មិនគួរលាក់ក្នុងចិត្តទេ! ខណៈចម្ងល់ឧស្សាហ៍មានបំផុតពាក់ព័ន្ធការរួមភេទ គ្នាយើងភាគច្រើនអត់ហ៊ានសួរ មានក្នុងអត្ថបទ “Hello គ្រូពេទ្យ” នេះឯង។
១- សុខភាពផ្លូវភេទខ្ញុំមានបញ្ហាអីដែរទេ?

គ្នាយើងភាគច្រើន តែងចង់ដឹង តើចំណង់ផ្លូវភេទ និងការឆ្លើយតប ឬដងខ្លួនយើងបញ្ហាដែរ ឬអត់? ចំពោះគ្នាយើងកំពុងពេញវ័យ តែងតែចង់ដឹងប្រាកដថា រាងកាយ និងសុខភាពផ្លូវភេទយើង គ្មានបញ្ហាអ្វីទាំងអស់។
ចម្លើយសម្រាប់សំណួរនេះ ពិតណាស់ សុខភាពផ្លូវភេទយើងគ្មានបញ្ហាអ្វីឡើយ បើជីវិតមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ ឬខ្លួនយើងផ្ទាល់ទេនោះ ក៏មិនមានអ្វីត្រូវបារម្ភដែរ។ គ្នាយើង ក៏មិនចាំបាច់មានអារម្មណ៍ខ្មាសអៀន នៅពេលយើ់ងមានចំណង់ផ្លូវភេទខ្លាំង និងច្រើនដង ឬមិនអាចទប់អារម្មណ៍ខ្លួនឯង ក្នុងស្ថានភាពរំជើបរំជួលបាន។ បើយើងអាចព្យាយាមកាត់បន្ថយអារម្មណ៍មួយនេះបាន អាចបញ្ជាក់បានថា សុខភាពផ្លូវភេទយើង គ្មានបញ្ហាទេ។
គ្នាយើងមួយចំនួន មិនបានដឹង ខ្លួនឯងត្រូវការអ្វីឲ្យប្រាកដទេ ហេតុនេះ យើងត្រូវទទួលស្គាល់ខ្លួនឯង ជាមនុស្សធម្មតា ហើយកាត់បន្ថយចំណង់ផ្លូវភេទតាមវិធីត្រឹមត្រូវ អាចជួយយើងវិលទៅរកជីវិតផ្លូវភេទ ដ៏កកក្តៅ និងសុខស្រួល ដូចប្រាថ្នាបាន។
២- ធម្មតាយើងរួមភេទញឹកញាប់ប៉ុណ្ណា?

គ្នាយើងភាគច្រើន តែងមានអារម្មណ៍គិតពីរឿងមួយ “អ្នកដទៃរួមភេទញឹកញាប់ ឬរួមភេទតិចជាងខ្លួន”។ កុំខ្វាយខ្វល់ពីអារម្មណ៍មួយនេះខ្លាំងពេក ព្រោះការសិក្សានៅអាមេរិកបង្ហាញថា ប្ដីប្រពន្ធរៀបការច្រើនឆ្នាំ ហើយរួមភេទ ១-២ ដង/សប្ដាហ៍ ជួយឲ្យសុខភាពល្អ មិនសូវឈឺស្កាត់ ឆាប់មានផ្ទៃពោះ ក៏ដូចជាមិនសូវជួបបញ្ហាស្ត្រេសដោយសាររឿងលុយកាក់ជាដើម។ ចំពោះប្ដីប្រពន្ធទើបរៀបការថ្មីថ្មោង អាចរួមភេទញឹកញាប់បន្តិច ប៉ុន្តែគ្នាយើង ក៏នឹងចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងៗ តាមពេលវេលានៃជីវិតអាពាហ៍ពិពាហ៍យើងដូចគ្នា។
៣- ពេលយើងចង់រួមភេទ គួរប្រាប់ដៃគូដោយវិធីណា?

ត្រូវចាំថា ដៃគូយើង ទាំងសង្ហា ឬប្តីប្រពន្ធ មិនមែនជាគ្រូទាយ ចេះមើលទឹកមុខ ដឹងថាយើងចង់បានអ្វីឲ្យប្រាកដនោះទេ ហេតុនេះ បើយើងមានអ្វីចង់និយាយ ឬចង់បាន ត្រូវនិយាយជាមួយគ្នា។ ត្រូវនិយាយត្រង់ៗ មិនត្រូវប្រកាន់ច្រើនពេកទេ ហើយព្យាយាមប្ដូរពីអ្វីយើងចង់បានពីដៃគូ ឲ្យក្លាយទៅជាការសរសើរវិញ។ មិនថាប្រុសៗ ឬស្រីៗ បើយើងចូលចិត្ដតិចនិកបបោសអង្អែលអាចនិយាយ “អូនសម្លាញ់ យប់មិញពេលអូនបបោសអង្អែលបង មុនពួកយើងចាប់ផ្តើម អារម្មណ៍បងពិតជាអស្ចារ្យខ្លាំងណាស់ បងចូលចិត្តអូនធ្វើបែបនេះ អូនពិតមិនយល់ចិត្តបង ស្រលាញ់បង បងមិនដែលមានអារម្មណ៍ពិសេសដូចយប់មិញទេ”។ នៅពេលយើងប្រើសម្តីបែបនេះ នោះដៃគូយើង នឹងបន្ដប្រើវិធីដដែលនេះកាន់តែច្រើនជាមួយយើង មុនពេលប្រតិបត្តិការ។
ពេលខ្លះមិនចាំបាច់និយាយអ្វីទាំងអស់ អាចបង្ហាញពីសកម្មភាពណាមួយធ្វើឲ្យយើងពេញចិត្ដ។ ត្រូវចាំក្នុងចិត្ដថា ដៃគូ មិនចង់បានអ្វីក្រៅពីក្រៅពីមានសេចក្ដីសុខជាមួយគ្នានោះទេ ហេតុនេះបើមានអ្វីមួយកើតឡើង គួរនិយាយជាមួយគ្នា។
៤- អត់សូវមានអារម្មណ៍ដូចមុន មកពីមូលហេតុអីទៅ?

ចំណង់ផ្លូវភេទថយចុះ ច្រើនកើតឡើងនៅពេលយើងមានអាយុកាន់តែច្រើន ហើយចំពោះស្រីៗ អាចកើតមានអំឡុងពេលបម្រែបម្រួលអ័រម៉ូនក្រោយអស់រដូវ។ បើគ្នាយើងបាត់ចំណង់ផ្លូវភេទ ជំហានដំបូង ត្រូវរកមូលហេតុឲ្យឃើញជាមុន អាចពិគ្រោះជាមួយគ្រូពេទ្យឲ្យបានញឹកញាប់ និងធ្វើតេស្ដឈាមមួយចំនួន ដើម្បីរកមើលបម្រែបម្រួលអ័រម៉ូន។ ត្រូវប្រាកដថា ចំណង់ផ្លូវភេទថយចុះ អាចបណ្ដាលមកពីប្រសិទ្ធភាពថ្នាំពេទ្យណាមួយដែរអត់? ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារល្អៗសម្រាប់សុខភាព។ បន្ទាប់មក ពិនិត្យមើលកម្រិតស្ត្រេសយើងកំពុងមានផងទៅ បើស្ត្រេសខ្លាំង ហើយត្រូវការរកជំនួយ ត្រូវក្លាហានស្វែងរកប្រឹក្សាឲ្យបានឆាប់រហ័ស។ ជាចុងក្រោយ ត្រូវមានពេលសម្រាប់ខ្លួនឯង ធ្វើរឿងសប្បាយយើងខ្លួនចង់ធ្វើ។
៥- ដៃគូធ្លាប់លួចមានអ្នកក្រៅ ធ្វើម៉េចទើបអាចបំភ្លេចអតីកាលនេះបាន?

ក្រោយពីមានរឿងផិតក្បត់កើតឡើង គ្នាយើងទាំងសងខាង នៅតែអាចជួសជុលទំនាក់ទំនងឲ្យប្រសើរវិញបាន។ ហើយជំហានដំបូង ចំពោះខាងប្រុស ឬខាងស្រី ដែលលួចមានអ្នកក្រៅ ត្រូវប្រាប់ឲ្យកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងនោះឲ្យអស់ និងអះអាងឲ្យបានច្បាស់ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍យើង។ អ្នកជំនាញ បានណែនាំ ឲ្យយើងទៅប្រឹក្សា ដើម្បីជួយឲ្យយើងរកឃើញមូលហេតុបណ្ដាលធ្វើឲ្យដៃគូយើង កើតចិត្តផិតក្បត់ ទៅរកអ្នកថ្មី និងស្វែងរកវិធីជួសជុលទំនាក់ទំនងស្នេហាឡើងវិញ។ របួសផ្លូវចិត្ដក្នុងគ្រួសារកាន់តែច្រើន អាចជាមូលហេតុចម្បងនាំឲ្យរឿងនេះកើតឡើង។ បើយើងអាចយល់ពីអារម្មណ៍ប្តី ឬប្រពន្ធយើង ស្វែងយល់ ស្តាប់ និងបង្ហាញការគាំទ្រគ្រប់ពេលដៃគូយើងត្រូវការ នោះចំណងស្នេហាយើង នឹងដើរទៅមុខដោយរលូន ទោះជាមានឧបសគ្គអ្វីក៏ដោយ។
៦- គួរប្រាប់អារម្មណ៍រួមភេទក្នុងក្តីស្រមៃយើងទៅដៃគូដោយវិធីណា?

ការចែករំលែកកអារម្មណ៍ស្រមើស្រមៃពីរឿងរួមភេទរបស់យើងទៅកាន់ដៃគូ អាចជារឿងគួរឲ្យខ្លាច ពិសេសបើមិនធ្វើបែបនេះពីមុនមក។ ត្រូវចាប់ផ្ដើមបង្កើតក្តីស្រមៃទាំងនោះ និងរក្សាវាទុកក្នុងបន្ទប់គេងយើង។ គ្នាយើង អាចសរសេរអ្វីយើងកំពុងស្រមៃនៅលើក្រដាស់សៀវភៅ ម្នាក់មួយខាង ហើយយកបិទវាបញ្ចូលគ្នា។ ពេលណាមួយសកម្មភាពរួមភេទធម្មតារបស់យើងពុះកញ្ជ្រោល ឬសុខស្រួលនោះ អាចទាញយកបញ្ជីមកធ្វើតាមបាន។ មានប្ដីប្រពន្ធជាច្រើនគូ ប្រើវិធីនេះបានជោគជ័យ ហើយបើទោះជាស្ដាប់សំដីនេះទៅ ដូចឆ្កួតក៏ពិតមែន ប៉ុន្តែបើយើងទាំងសងខាង យល់ព្រមបង្កើនភាពសប្បាយរីករាយជាមួយក្តីស្រមៃនេះ ចង់សាកល្បងអ្វីថ្មី យើងច្បាស់ជាភ្ញាក់ផ្អើល ដោយសារលទ្ធផលផ្លូវភេទកាន់តែប្រសើ តាមរយៈវិធីសាស្ត្រមួយនេះ។
៧- គួរបង្កើតពេលរួមភេទជាមួយបរិយាកាសរ៉ូមែនទិកដោយវិធីណា?

ប្ដីប្រពន្ធរវល់ច្រើន អាចនឹងភ្លេចពីរឿងលើគ្រែ ដោយសារតែពួកគេ រវល់ជាមួយការងារច្រើនពេក ឬមានបន្ទុកខ្លាំងពេក ហត់ពេក ឬបញ្ហាទាំងអស់កំពុងតែលាយឡំចូលគ្នា។ ប៉ុន្តែគ្នាយើងចាំបាច់ ត្រូវតែផ្ដល់ពេលវេលាសម្រាប់ជីវិតអាពាហ៍ពិពាហ៍ខ្លួន ទោះបីជារវល់ខ្លាំងយ៉ាងណាក៏ដោយ ជីវិតប្ដីប្រពន្ធទាមទារ ការផ្ដោតអារម្មណ៍ជាមួយគ្នាឲ្យបានច្រើន។ មិនត្រូវចាំរហូតដល់មានពេលទំនេរទើបរួមភេទនោះទេ ត្រូវចេះឆ្លៀតពេលបន្តិចបន្តួចពីការងារប្រចាំ ដើម្បីបង្កើតសេចក្តីសុខផ្លូវភេទ។ ត្រូវមានពេលវេលាពិសេសៗតែ ២នាក់ រៀងរាល់អាទិត្យ ចេះរៀបចំពេលវេលាប្រចាំថ្ងៃ ហើយក៏មិនត្រូវបដិសេធរឿងលើគ្រែច្រើនពេកដែរ។ ត្រូវយកទំនាក់ទំនង និងជីវិតផ្លូវភេទធ្វើជារឿងសំខាន់ ព្រោះបើយើងមិនបានរៀបពេលវេលាត្រឹមត្រូវទេនោះ វាក៏មិនអាចកើតឡើងបានដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៣យ៉ាងធំៗ បង្ហាញថា បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង
ចុចអាន៖ ៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច