KPT+
ហេតុអ្វីយើងខ្ជះខ្ជាយប្រាក់លើរបស់ថ្លៃៗដោយគ្មានបញ្ហា ប៉ុន្តែបែរសុញសាញពេលទិញរបស់ថោកៗ?
តើធ្លាប់បានកត់សម្គាល់ទេថា យើងចំណាយប្រាក់ទៅលើរបស់ដែលមិនចាំបាច់? តើការទិញមួយណាដែលយើងគិតថា គ្មានន័យបំផុតនៅក្នុងជីវិតរបស់យើង?
១. មិនទម្លាប់កត់សម្គាល់ភាពខុសគ្នានៅពេលចំណាយអ្វីមួយ

ឧទាហរណ៍ទីនេះ! បន្ទាប់ពីទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយ អ្នករត់តុនឹងយកវិក័យបត្រថ្លៃ ៤៣ ដុល្លារមកឲ្យ ហើយជឿថា យើងនឹងគិតប្រាក់ឲ្យគេ ៥០ ដុល្លាមិនខាន ព្រោះយើងយល់ថា វាជាការឲ្យធីបទៅកាន់អ្នករត់ទុកផង ណាមួយជាចំនួនតិចតួចលើថ្លៃម្ហូបរហូតដល់ ៦ ដងឯណោះ។ ចំណែកឯស្ថានភាពមួយទៀត គឺនៅពេលយើងទិញដំឡូង ២ គីឡូពីកសិករក្នុងតម្លៃ ៣ ដុល្លារ ហើយឱ្យគាត់ តែ ៥ ដុល្លារ ដែលតាមការពិតតម្លៃគឺ ៦ ដុល្លា ហេតុអ្វីតម្លៃប៉ុណ្ណឹងយើងតថ្លៃពីពួកគេបានយ៉ាងតឹងសរសៃកបែបនេះ?
២. រងផលប៉ះពាល់ដោយសម្ងាត់ តែអត់ដឹងខ្លួន
ផ្អែកលើចិត្តវិទ្យារបស់មនុស្សបានបង្ហាញថា ប្រសិនបើនៅក្នុងហាងមួយអ្នកលក់បានរៀបរាប់ពី ប៊ិកចុចទូរសព្ទមួយដើមក្នុងក្នុងតម្លៃ ១០០ ដុល្លារ ពេលនោះយើងមិនបានដឹងពីរបៀបដែលពយកគេព្យាយាមបញ្ចុះបញ្ចូលឡើយ។ មានល្បិចជាច្រើន ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យយើងមានទំនោរក្នុងការទិញផលិតផលគេ។ ដំបូងអ្នកលក់នឹងផ្ដល់ជូនអ្វីមួយដោយឥតគិតថ្លៃដើម្បីញុះញង់ បន្ទាប់មកបង្ហាញយើងពីផលិតផលដ៏អស្ចារ្យនោះតាមរយៈបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
៣. មិនចង់ឲ្យនរណាម្នាក់គិតមិនល្អពីយើងទេ
នៅក្នុងហាងកាហ្វេ ឬភោជនីយដ្ឋានថ្លៃៗ ជារឿយៗអ្នករត់តុមិនផ្លាស់ប្ដូរអ្វីឲ្យភ្ញៀវរហូតទាល់តែស្នើសុំ។ ជួនកាលយើងចាប់ផ្ដើមគិតថា សេវាកម្មឬផលិតគេខុសពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន តែយើងក៏មិនស្នើសុំប្ដូរនោះទេ ដោយចាប់ផ្ដើមប្រព្រឹត្តដូចអ្នកផ្សេង ព្រោះមិនចង់ឲ្យគេគិតមិនល្អថា យើងជាភ្ញៀវដែលរិះគន់គេច្រើន ។
៤. មានអារម្មណ៍ល្អនឹងកន្លែងដែលមានតម្លៃខ្ពស់កប់

ធ្លាប់មានអារម្មណ៍បែបនេះទេ? នៅពេលដើរចូលក្នុងហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ឬហាងលក់រថយន្តទំនើបៗ ដែលតុបតែងដោយរបស់ប្រើប្រាស់និងការរចនាថ្លៃៗ ព្រមជាមួយគ្រឿងសង្ហារិមលំដាប់ខ្ពស់ យើងនឹងភ្លើតភ្លើននឹងរបស់ទាំងនោះ ហើយយើងនឹងចំណាយប្រាក់បន្ថែមទិញដោយមិនគិតអ្វីទាំងអស់។
៥. ចង់ធ្វើឱ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍
ការពិសោធន៍នៅក្នុងសេដ្ឋកិច្ចបានបង្ហាញថា ប្រសិនបើយើងមានប្រាក់ ៥ ម៉ឺនដុល្លារហើយប្រគល់ឲ្យនរណាម្នាក់ដើម្បីធ្វើឱ្យមនុស្សចាប់អារម្មណ៍ យើងក៏ប្រគល់ឲ្យគេទាំងអស់ ឬលើសជាងនេះ។ វិធីនេះគេហៅថាអួត ឬសំញែងដើម្បីឲ្យអ្នកជុំវិញខ្លួនចាប់អារម្មណ៍ថាយើងជាអ្នកមានជាងគេ។
៦. ចូលចិត្តសេវាកម្ម

ជាទូទៅមនុស្សភាគច្រើនតែងមានអារម្មណ៍ខ្ជិលនឹងធ្វើអ្វីដោយខ្លួនឯង ហើយតែងតែចំណាយប្រាក់បន្តិចបន្តួចសម្រាប់វា។ អ្នកខ្លះមិនគិតអ្វីទាំងអស់ សំខាន់គេបានចាយប្រាក់ទាំងនោះដោយទទួលបានសេវាកម្មដែលសមនឹងប្រាក់ដែលពួកគេចំណាយលើទាំងប៉ុន្មាន ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហេតុអ្វីនៅលោកខាងលិចគេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ?
ចុចអាន៖ សុវត្ថិភាពជារឿងធំនៃសេដ្ឋីៗ មកស្គាល់ប្រព័ន្ធការពារផ្ទះថ្លៃបំផុតទំាង៥

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក