KPT+
ទម្លាប់ចាត់ចែងហិរញ្ញវត្ថុដ៏អស្ចារ្យរបស់សហគ្រិនកំពូលៗក្នុងលោក
ការបង្កើតទ្រព្យឲ្យចូលអាជីវកម្មឲ្យធំធាត់ ផ្ដើមចេញពីទម្លាប់ប្រើហិរញ្ញវត្ថុដ៏វៃឆ្លាតរបស់សហគ្រិនម្នាក់ៗ។ ក្នុងការចាប់ផ្ដើមដំបូង សហគ្រិនគ្រប់គ្នាពិតជាមិនអាចក្លាយទៅជាអ្នកជំនួញប្រាក់វាល់ពាន់លានដុល្លារភ្លាមៗឡើយ ប៉ុន្តែអ្នកអាចសម្រេចគោលដៅជោគជ័យបាន។
តាមរយៈការអនុវត្តតាមការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលត្រូវបានប្រើដោយសហគ្រិនជោគជ័យជាច្រើនរូប អ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យប្រសើរឡើងដូចគ្នា។
ចាប់ផ្តើមជាមួយគន្លឹះ ៥ យ៉ាងនេះ៖
១. បង្កើតបញ្ជីចាយប្រាក់ឲ្យចំគោលដៅ
អ្នកមានៗមិននិយមចាយលុយផ្ដេសផ្ដាសឡើយ ដោយការចំណាយនីមួយៗពួកគេមានគោលដៅច្បាស់លាស់ណាស់។ ជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកអាចយកលំនាំតាមសហគ្រិនជោគជ័យមួយចំនួន ដោយសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុឲ្យជាក់លាក់ និងពិនិត្យឡើងវិញរាល់ថ្ងៃនូវលំហូរសាច់ប្រាក់ចេញ ដើម្បីកុំឲ្យចាយគ្មានដឹងមុខ និងអាចរកផលចំណេញចូលក្នុងការរកស៊ី។
២. បង្កើតផែនការចំណាយនិងសន្សំ
គ្មានផែនការសម្រាប់ទម្លាប់ចំណាយនិងសន្សំគឺជាបញ្ហាដ៏ធំបំផុតមួយដែលធ្វើឱ្យសហគ្រិនមិនអាចសម្រេចបាននូវគោលដៅរកស៊ីបានឡើយ។ លោក Spencer Barclay ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Savology មានប្រសាសន៍ មនុស្សដែលមិនបានតាមដានពីការចាយវាយ អាចបំផ្លាញហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងធំ។ ដូច្នេះ ត្រូវតាមដានរាល់ការចំណាយ និងត្រូវចេះសន្សំប្រាក់ដោយកាត់បន្ថយការប្រើអ៊ិនធរណេត កាត់ចោលដំណើរកម្សាន្តប្រចាំថ្ងៃខ្លះ និងកាត់ចោលការចូលហាងប្រេនៗញឹកញាប់ជាដើម។
៣. បង្កើតចរន្តចំណូលថ្មី
យោងតាមសៀវភៅរបស់លោក Tom Corley បាននិយាយថា ៦៥% នៃមហាសេដ្ឋីដែលជោគជ័យ តែងតែបង្កើតឲ្យមានប្រភពចំណូលដោយមិនឲ្យទ្រព្យងាប់មួយកន្លែងឡើយ។ បុគ្គលទាំងនោះ បានបង្កើតលំហូរប្រាក់ចំណូលជាច្រើននៅក្នុងអាជីវកម្មដូចជា តាមរយៈការលក់ផលិតផលថ្មី ឬបន្ថែមសេវាកម្មថ្មីឲ្យកាន់តែសម្បូរបែបសម្រាប់អតិថិជន។សកម្មភាពទាំងនេះ ជួយឲ្យជំនួញកាន់តែរីកធំឡើង ក៏ដូចជាមានចំណូលចូលមិនឈប់ ទោះបីផ្នែកខ្លះនៃអាជីវកម្មមិនដើរក៏ដោយ។
៤. វិនិយោគបង្កើតប្រាក់ចំណូល
វិធីវិនិយោគប្រាក់ចំណូលចូលកន្លែងរកស៊ី គឺជាគន្លឹះដើម្បីជំរុញឲ្យមានកំណើនផលចំណេញបន្ថែមទៀត។
អ្នកជំនាញវិនិយោគជាច្រើនណែនាំឱ្យអនុវត្តយុទ្ធសាស្ត្រ “ ទិញនិងទុក” ព្រោះជាមធ្យោបាយមួយដើម្បីបង្កើតប្រាក់ចំណូលអកម្ម។ ការបន្ថែមប្រាក់ជាប្រចាំទៅក្នុងការវិនិយោគនឹងជួយឲ្យជំនួញមានការរីកចម្រើនទៅតាមពេលវេលា។
៥. តាមដានទីផ្សារ
ការយល់ដឹងបានច្បាស់ពីការផ្លាស់ប្តូរទីផ្សារ ធ្វើឲ្យអ្នកអាចតាមទាន់និន្នាការឬព្រឹត្តិការណ៍ដែលប៉ះពាល់ដល់អាជីវកម្មនិងការវិនិយោគផ្សេងទៀត ហើយអាចនឹងជួយឱ្យអ្នកចាត់វិធានការទាន់ពេលវេលាក្នុងការការពារទ្រព្យរបស់ខ្លួន ជៀសវាងការខាតបង់ធំ។
ចំពោះអ្នកយកប្រាក់កម្ចី សូម្បីតែការផ្លាស់ប្តូរអត្រាការប្រាក់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរយៈពេលវែងបានដែរ។ ដូច្នេះតាមដានទីផ្សារសេដ្ឋកិច្ច អាចការពារអាជីវកម្មមិនឲ្យរលំដោយមិនដឹងខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ខ្វះ ៣ យ៉ាងនេះនឹងធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ
ចុចអាន៖មានចំណេះជំនាញគួរសម តែស្វែងរកការងារធ្វើមិនបាន មូលហេតុដោយសារ ៥ យ៉ាងនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល