Connect with us

KPT+

៥ យ៉ាងគួរដឹង បើ​ចង់​រៀបការ​ជា​មួយ​ជនជាតិ​កូរ៉េ

បានផុស

នៅ

ពេលមើលរឿងកូរ៉េ តើយើងធ្លាប់មានក្ដីស្រម៉ៃចង់រៀបការជាមួយបុរសឬនារីជនជាតិកូរ៉េដែរទេ?  ប្រាកដជាមានមិនខានទេ! យើងគ្រប់គ្នាតែងគិតថា បុរសឬនារីជនជាតិកូរ៉េជាទូទៅប្រាកដជាមានអត្តចរិត ឬការរស់នៅស្រដៀងគ្នាដូចនៅក្នុងខ្សែភាពយន្តបែបរ៉ូមែនទិក។

ប៉ុន្តែមិនទាំងអស់ឡើយ YouTuber ជនជាតិ​កូរ៉េ​ម្នាក់​ដែល​មាន​គណនីឈ្មោះ Simply SSOL  បាន​ចែក​រំលែក​រឿង ៥ យ៉ាង​ដែល​យើង​គួរ​ដឹង​ប្រសិន​បើ​យើង​ចង់​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ។

១. ការ​សុំ​រៀបការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មិន​គួរ​រំពឹង​ថា​នឹង​មាន​ការ​​សុំ​រៀបការដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ទេ។ អ្វី​ដែល​ដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ គឺ​សំណើ​​ត្រូវ​បាន​ធ្វើ​បន្ទាប់​ពី​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន​កំណត់។ អ្នក​មាន​សម្លៀកបំពាក់​មង្គលការ ការ​អញ្ជើញ ​ហើយ​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​កំណត់​រួច​ហើយ ទើប​មាន​ការសុំរៀបការ។

២. ការអនុញ្ញាត

នៅ​ប្រទេស​លោក​ខាងលិច ​មុន​ពេល​រៀបការ​គេ​មិន​ចាំបាច់​ស្នើសុំ​ឪពុកម្ដាយ​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​រៀបការ​នោះ​ទេ។ ចំណែក​នៅ​កូរ៉េ​គឺ​ខុស​គ្នា​ការ​រៀបការ​​ត្រូវ​សុំ​អនុញ្ញាត​ដូច​ជា​អ្នក​ប្រកាស​​ថា “ម៉ាក់​ម្នាក់​នេះ​ខ្ញុំ​រៀបការ​ជា​មួយ​ហើយ។ ”

៣. ការ​ទិញ​ផ្ទះ​ជា​បន្ទុក​របស់​ខាង​ប្រុស

នៅ​ប្រទេសកូរ៉េ ការ​ទិញ​ផ្ទះ​ជា​ធម្មតា​គឺ​ជា​បន្ទុក​របស់​បុរស ចំណែក​ស្ត្រី​គឺជា​អ្នកទិញ​គ្រឿងសង្ហារិម​ និងរបស់​ប្រើប្រាស់​នានា។ ជា​ធម្មតា​បើសិន​ពួក​គេ​ទិញ​ផ្ទះ​ដោយ​លុយ​សុទ្ធ​នោះ មាន​ន័យ​ថា ​ឪពុក​ម្ដាយ​របស់​​គេ​ជា​អ្នក​ជួយ ពី​ព្រោះ​មិន​មាន​ប្ដីប្រពន្ធ​ក្មេង​ៗ​ច្រើន​ឡើយ​អាច​ទិញ​ផ្ទះ​ដោយ​លុយ​សុទ្ធ ដូច្នេះ​ភាគ​ច្រើន​ពួក​គេ​ទិញផ្ទះ​ដោយប្រើ​កម្ចីធនាគារ។

៤. ការផ្លាស់ប្តូរអំណោយ

អ្នក​ត្រូវ​ផ្ដល់​អំណោយ​ជា​សាច់ប្រាក់​ដល់​ឪពុកម្ដាយ​ក្មេក​ ដែល​អាច​និយាយ​បាន​ថា​ ផ្ដល់​ឲ្យ​ពួក​គាត់​ប៉ុន្មាន​ភាគ​រយនៃ​សាច់ប្រាក់​ដែល​ពួក​គាត់​ជួយ​អ្នក​ទិញផ្ទះ ត្រលប់​ទៅ​គាត់​វិញ។ អ្នក​ក៏​ត្រូវ​ទិញ​អំណោយ​ល្អៗ សម្រាប់​ឪពុកម្ដាយ​ដែរ ឧទាហរណ៍​​ដូច​ជា ​ទិញកាបូប​ប្រណីត​សម្រាប់​ពួក​គាត់។

៥. ចំណងដៃអាពាហ៍ពិពាហ៍

និយាយ​ពីការ​ផ្ដល់​អំណោយ ឬ​ចំណងដៃ មង្គលការ​ក្នុងប្រទេស​កូរ៉េ​ក៏​មិន​ខុស​ពី​មង្គលការ​កម្ពុជា​ដែរ ដោយអ្នកចូលរួម​ភាគ​ច្រើន​គឺចងដៃ​ជា​សាច់ប្រាក់ ជំនួស​ជូន​កាដូ​ផ្សេង​ៗ ហើយ​ចំនួន​នេះ​ប្រែប្រួល​អាស្រ័យ​លើ​ភាព​ស្និទ្ធស្នាល​របស់​អ្នក​ជាមួយ​កូនកំលោះកូនក្រមុំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៤ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៥ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម