ព័ត៌មានជាតិ
អ្នកជំងឺកូវីដ-១៩ ចំនួន ២៤២នាក់ហើយ បានចូលសំរាកនិងព្យាបាលជំងឺ នៅវិទ្យាល័យជាស៊ីមសាមគ្គី ក្រោយពីការរៀបចំ រួចរាល់
ភ្នំពេញ ៖ វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចរៀបឡើងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នោះ បានរៀបចំសំអាតនិងបំពាក់សម្ភារៈ រួចរាល់ ហើយមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៤២នាក់ហើយ ដែលបានបញ្ជូនចូលនិងកំពុងសំរាកព្យាបាល។
លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងនៅវេលាថ្ងៃត្រង់ទី១១ មេសានេះថា ផែនការរៀបចំ វិទ្យាល័យជាស៊ីមសាមគ្គី ឲ្យទៅជាមណ្ឌលព្យាបាល ក្រុមការងារបានរួមគ្នាធ្វើដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវ តាមជំនាញរៀងៗខ្លួន ទាំងការសំអាត ការរៀបចំ ទឹកស្អាត រៀបចំបណ្តាញអគ្គិសនី បន្ទប់ទឹក ការបាញ់ថ្នាំសម្លាប់មេរោគ ប្រព័ន្ធកាមេរ៉ា និងកម្លាំងការពារ និងក្រុមគ្រូពេទ្យ យើងបានចាប់ប្រតិបត្តិការពីម៉ោង ៨ព្រឹក ដល់ម៉ោង ២១ និង៣០ នាទី ថ្ងៃ ៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ ទទួលអ្នកជំងឺមកសំរាក បាន២៨០ កន្លែង នៅវិទ្យាល័យជាស៊ីមសាមគ្គី។
លោកបន្តថា គិតមកដល់ថ្ងៃទី១១ មេសានេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៤២នាក់ហើយដែលបានបញ្ជូនចូលនិងកំពុងសំរាកព្យាបាល៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៦ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ៤ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល