Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ថ្កោលទោស ការយករូបជនរងគ្រោះនៅមន្ទីរ ស-២១ ទៅកែច្នៃខុសពីស្ថាន​ភាពដើម

បានផុស

នៅ

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែមេសានេះ បានថ្កោលទោសគេហទំព័របរទេសមួយ ដែលយករូបជនរងគ្រោះជំនាន់ខ្មែរក្រហម នៅមន្ទីរស-២១ ទៅកែច្នៃខុសពីស្ថានភាពដើម ហើយបង្ហោះជាសាធារណៈ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការថ្កោលទោសរបស់លោក ហ៊ុន ម៉ានី នេះ បានធ្វើឡើង បន្ទាប់ពីគេហទំព័រសារ ព័ត៌មាន Vice ដែលផ្សាយអត្ថបទក្រោមចំណងជើងថា “These People Were Arrested by the Khmer Rouge and Never Seen Again” កាលថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០២១ ដែលបានយករូបថតជនរងគ្រោះជំនាន់ខ្មែរក្រហម ទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុស ពីរស្ថានភាពជាក់ស្តែង។ 


តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោក ហ៊ុន ម៉ានី បានលើកឡើងថា លោកពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាង​ខ្លាំង ដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (មន្ទីរស-២១) ហើយបានចាត់ទុកថា សកម្ម​ភាពនេះបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោក នាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សារបំផុតរបស់ប្រជាជាតិកម្ពុជានោះទេ ជាពិសេសគឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណ​កម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។

លោកហ៊ុន ម៉ានីក៏បានលើកចោទជាសំនួរថា តើការកែរូបថតខាងលើនេះ បានគិតទៅដល់ការឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់ដែរ ឬទេ? តើបានផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកបាត់បង់ជីវិតនៅទីនោះឬទេ? ឬគិត ដល់អារម្មណ៍របស់សាក្សីរស់ ដែលស្ទើរតែគេចមិនផុតពីនរកលោកិយ៍នៅ ស ២១ នោះឬទេ? ។
បើតាមលោក ហ៊ុន ម៉ានី “កូនខ្មែរគ្រប់ជំនាន់ ត្រូវចង់ចាំ ផ្តល់ការគោរព និងការពារសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានបាត់បង់ជីវិត នៅ ស ២១ ដោយអយុត្តិធម៌បំផុត។

ក្នុងន័យនេះ រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរង គ្រោះ ដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនា ដកម្ម ដ៏សាហាវ យង់ខ្នងនេះ”។ 

លោកសង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ ទោះក្នុងទិដ្ឋភាពណាក៏ដោយ ដែលក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត។

លើសពីនេះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណា ក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជាធរមាន”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម