ព័ត៌មានជាតិ
ទប់ចិត្តមិនបានទេ ខណះម្តាយស្រែកជូនពរកូន ពេលរថយន្ត សាម៊ុយមកដឹកដល់មុខផ្ទះ
គេឮសូរសម្រែកម្តាយ ដែលស្រែកជូនពរកូនស្រី ដែលមានតម្លៃស្មើនឹងកែវភ្នែកនៅពេលរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យមកដឹកកូនស្រីជាទីស្រឡាញ់ដល់មុខផ្ទះ។ រឿងរ៉ាវដ៏គួរឲ្យរន្ធត់ចិត្តពេលឮសម្រែកម្តាយឲ្យពរដល់កូនស្រីនេះគឺនៅរសៀលថ្ងៃទី១១ ខែមេសា នៅចំណុចផ្ទះលេខ៥១៥D ផ្លូវលេខ៣៥៨ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ស្រ្តីដែលមានវីជ្ជមានកូវីដ១៩ ដែលរថយន្តសង្រ្គោះមកដឹកយកទៅព្យាបាលនេះឈ្មោះ ប៉ាក់ ស៊ាងវ៉េង អាយុ៤០ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារអូរឬស្សី។ លោក ចៅសង្កាត់បានរៀបរាប់ថា អ្វីដែលគួរឲ្យរន្ធត់នោះគឺម្តាយបង្កើតបានស្រែកឲ្យពរកូនកូនស្រីទាំងទឹកភ្នែកនឹងទន់ខ្លួនដូចសំឡី។ នេះហើយគឺជាទឹកចិត្តម្តាយ ដែលមានទៅលើកូនដែលស្រឡាញ់ថ្នាក់ថ្នមតាំងពីតូចក្រហមរងាលសូម្បីតែស្រមោចក៏មិនវាលើផងនោះ។
(ទស្សនាវីដេអូ)

ក្នុងនោះអ្នកភូមិ ផងរបងជាមួយបានធ្វើការបន់ស្រន់សូមឲ្យស្ត្រីខាងលើឆាប់ជាសះស្បើយពីជំងឺដ៏សាហាវនេះ។ ហើយអ្វីដែលអ្នកភូមិរន្ធត់ចិត្តនោះគឺសម្រែកម្តាយស្រែកឲ្យពរកូនលាយឡំទាំងទឹកភ្នែករាប់រយតំណក់៕
អត្ថបទ៖នរា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?