ព័ត៌មានជាតិ
គិតត្រឹមយប់ថ្ងៃទី១០ មេសាមានកម្មករជាង៧០០នាក់ហើយបានឆ្លងជំងឺកូវីដ១៩
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានបង្ហាញទិន្នន័យថា រហូតមកដល់យប់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២១នេះមានកម្មករប្រមាណជាង៧០០នាក់ ហើយបានឆ្លងជំងឺកូវីដ១៩។
បើតាមទិន្នន័យ ក្នុងចំណោមកម្មករនិយោជិត ដែលឆ្លងជាង៦០០នាក់ នោះគឺឆ្លងនៅតាមរោងចក្រចំនួន៨ទីតាំងក្នុងនោះ១. រោងចក្រ ឌីន ហាន មានឆ្លងជាង៦០០នាក់២. រោងចក្រ AM2 មានឆ្លងចំនួន២៧នាក់៣. រោងចក្រ Dilux មានឆ្លងជាង១០នាក់៤. រោងចក្រ IG មានឆ្លងចំនួន២៣នាក់៥. រោងចក្រ ម៉េង អៀង មានឆ្លងចំនួន១០នាក់៦. រោងចក្រ អ៊ី ស្ទីត កាមេន មានឆ្លង១នាក់៧. រោងចក្រ ម្តុំតាំងក្រសាំងមានឆ្លង១នាក់និង៨. រោងចក្រ សាន់ តិចឆ្លង១នាក់។

ពាក់ព័ន្ធការឆ្លងដល់កម្មកររោងចក្រនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ភូមិចំនួន៣បន្ថែមទៀត នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ គឺទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣ដោយសារភូមិទាំង៣នេះ ជាតំបន់រីករាលដាលខ្លាំងជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ មានរយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី ២៤មេសានេះក្នុងបំណងទប់ស្កាត់ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទ ភូមិចំនួន៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ និងបិទខ្ទប់សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យទាំងមូល។ បិទខ្ទប់ភូមិចំនួន២ ក្នុងសង្កាត់ចោមចៅទី១, ភូមិចំនួន៤ ក្នុងសង្កាត់កាកាបទី១ និងភូមិ១ ក្នុងសង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិសែនជ័យ និងភូមិ១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ៕
សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត