Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង

បានផុស

នៅ

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធ​ជន​​ជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឲ្យមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ទាំងនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឲ្យបានចៀសផុតពីជំងឺឆ្លង​កូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែកើតមានឡើងនៅលើពិភពលោកយើង ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ អតីតយុទ្ធជនទៅចាក់វ៉ាក់សាំង សុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិ ដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។

សូមបញ្ជាក់ផងដែរថា៖ ចំពោះអតីតយុទ្ធជនដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ទូទាំងខេត្តព្រៃវែងមានចំនួន ៣,៤០៨នាក់  ហើយនៅស្រុកកំចាយមារនេះ មានអតីតយុទ្ធជនប្រមាណជិត៧០០នាក់៕

អត្ថបទ ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម