ព័ត៌មានជាតិ
ធ្លាប់ឮតែឈ្មោះស្រអែមលាក់ខ្លួន ខំពួនធ្វើឆ្នាំង ឥឡូវចេញជារូបរាងហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ
សមិទ្ធិផលថ្មីមួយទៀត តាមរយៈអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននឹងកំពុងកសាងរូបសំណាកនារីម្នាក់ គឺស្រអែមលាក់ខ្លួន ដែលធ្លាប់តែពួនធ្វើឆ្នាំងឥឡូវនេះបានចេញមុខមកឈរយ៉ាងស្រស់សង្ហានៅផ្លូវបែកជាបួនស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីមួយទៀត លើវិស័យគមនាគមន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា នារីស្រស់ស្រអែមដែលកំពុងឈរធ្វើឆ្នាំងនេះ គឺជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដែលប្រជាកសិករភាគច្រើននៅក្នុងស្រុករលាប្អៀរ បានប្រកបមុខរបរធ្វើក្អម ឆ្នាំង ដែលជាការអភិរក្សស្នាដៃមរតបស់ដូនតាខ្មែរ ទុកឲ្យកូនចៅជំនាន់ក្រោយប្រកបមុខរបរនេះ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។
រូបសំណាកនារីធ្វើឆ្នាំងខាងលើនេះ បានកសាងឡើងនៅចំណុចផ្លូវបំបែកជាបួន ជាប់ផ្លូវចូលទៅព្រលានយន្តហោះឃុំពង្រ ដែលកំពុងកសាងបានប្រមាណ៧៥ភាគរយហើយ ។ ចំណែកផ្លូវថ្មីខាងលិចប៉ែកខាងត្បូងនៃរូបសំណាកនេះ គឺជាផ្លូវថ្មីមួយខ្សែទៀត មានប្រវែងប្រមាណជាង១០គីឡូម៉ែត្រ ដែលប្រមុខរាជរដ្ឋាភិបាល កំពុងឲ្យក្រសួងសាធារណការកសាងផ្លូវវាងមួយខ្សែបែកចេញពីចំណុចរូបសំណាកនេះ ទៅកាន់ចំណុចប្រសព្វផ្លូវចូលវត្តបាញ់ឆ្គោល ស្ថិតឃុំជ្រៃបាក់ស្រុករលាប្អៀរ ដើម្បីធ្វើចរាចរណ៍វៀងទីក្រុងកំពង់ឆ្នាំង បញ្ចៀសការធ្វើចរាចរណ៍កុំឲ្យកកស្ទះ ក្នុងពេលផ្លូវជាតិលេខ៥កសាងរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំខាងមុខនេះ។

ដោយឡែកនៅផ្លូវប្រសព្វមុខផ្លូវចូលវត្តបាញ់ឆ្គោលខាងលើនេះ តាមរយៈអាជ្ញាធរខេត្ត ក្រសួងសាធារណៈការក៏បានកសាងរូបសំណាកឆ្នាំងមាសដ៏ធំមួយផងដែរ ដើម្បីជានិមិត្តបញ្ជាក់ថា មកដល់ចំណុចនេះ គឺជាទឹកដីនៃរឿងព្រេងពីបូរាណ គឺរិទ្ធិសែន នាងកង្រី ទឹកដីខេត្តកំពង់ឆ្នាំង ។
សមិទ្ធិផលថ្មីខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យគ្រប់បណ្ដាខេត្ត និងទីជនបទនានា ប្រែប្រួលមុខមាត់ថ្មីគួរជាទីមោទនៈ ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះ ។ ប្រជាពលរដ្ឋទាំងអស់សូមប្ដេជ្ញាអនុវត្តឲ្យបាន នូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវី១៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍៕
អត្ថបទ ៖ ឈៀងថារិទ្ធ



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង