ព័ត៌មានជាតិ
អាជ្ញាធរឃុំជ្រោយបន្ទាយ សម្រេចបើកសំណើដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ ខ្សែ
អាជ្ញាធរឃុំជ្រោយបន្ទាយ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ បានបើកសំណើដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ ខ្សែ ដែលមានប្រវែងជាង ៤០៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៤ ម៉ែត្រកន្លះ កម្រាស់ ០.១៥ ម៉ែត្រ នៅក្នុងតម្លៃប៉ាន់ស្មាន ១៩៧៩៦៤២៣៦ រៀល។

នៅក្នុងដំណើរការបើកសំណើដេញថ្លៃរបស់រដ្ឋបាលឃុំខាងលើនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាច្រើនដែលបានចូលរួម ដោយឡែកក្រុមហ៊ុនដែលបានដាក់ប៊ីត ចូលទៅក្នុងប្រអប់ក្នុងការដេញថ្លៃប្រកួតប្រជែងលើគម្រោងមួយនេះគឺមានក្រុមហ៊ុន ចំនួន ៤ ក្រុមហ៊ុន។
ចំពោះក្រុមហ៊ុនដែលដេញបានជោគជ័យ ក្នុងដំណើរការសាងសង់ផ្លូវបេតុងទាំងពីរខ្សែនោះបានទៅលើក្រុមហ៊ុន (វិថីខនស្ត្រាក់សិន) ក្នុងតម្លៃដេញបាន ១១៧.៤៥០.០០០ រៀល។

លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយបានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានឃុំជ្រោយបន្ទាយ គឺមានការសាងសង់ផ្លូវបេតុងជាបន្តបន្ទាប់ ដោយផ្ដោតសំខាន់លើតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានអាទិភាពជាងគេ និងទី២ គឺផ្ដោតទៅលើផ្លូវដែលសិស្សានុសិស្សមានការចាំបាច់ប្រើប្រាស់ ក្នុងការធ្វើដំណើរទៅសាលារៀន ដូច្នេះអាជ្ញាធរ ក៏សម្រេចសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ដែលបានតភ្ជាប់ពីផ្លូវកៅស៊ូ ចូលទៅអនុវិទ្យាល័យ ជ្រោយបន្ទាយ។
លោកថា ប្រជាពលរដ្ឋដែលទទួលផលក្នុងការប្រើប្រាស់ផ្លូវ មានពីចំណុចទីមួយ ពួកគាត់អាចដឹកសិផលទំនិញសម្ភារៈអីផ្សេងៗ គឺមានភាពងាយស្រួលនៅក្នុងការដឹកជញ្ជូន ហើយសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅទទួលសេវារដ្ឋបាលផ្សេងៗ នៅក្នុងមូលដ្ឋានក៏តម្រូវការជិះតាមផ្លូវនេះ អ្វីដែលសំខាន់ គឺសម្រាប់សិស្សានុសិស្សដែលធ្វើដំណើរទៅរៀន។

លោកមេឃុំ ក៏បានបញ្ជាក់ថា កន្លងទៅផ្លូវនេះនៅជាផ្លូវដីនៅឡើយ គឺមានផលលំបាកតិចតួចដោយសារប្រជាពលរដ្ឋដឹកកសិផលអីផ្សេងៗ ធ្វើឲ្យមានការខូចខាតពិបាកធ្វើដំណើរសម្រាប់សិស្សានុសិស្សដែលឆ្ពោះទៅសាលារៀន។ ដូច្នេះហើយ បានជាឆ្នាំនេះអាជ្ញាធរសម្រេចសាងសង់ផ្លូវបេតុងទាំង ២ ខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន គឺមានភាពងាយស្រួល។
អត្ថបទ៖ ប្រុញ វិធិន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


