ព័ត៌មានជាតិ
ជាបន្ទាន់! ក្រសួងសុខាភិបាលណែនាំ អ្នកជាប់ពាក់ព័ន្ធមន្រ្តី ០៣ នាក់ ឆ្លងកូវីដ ១៩ ប្រញាប់ទៅធ្វើតេស្ត
ភ្នំពេញ៖លោក ស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់អ្នកដែលមានជាប់ពាក់ព័ន្ធទៅនឹងអ្នកមានកូវីដ១៩ចំនួន៣នាក់កាលពីម្សិលម៉ិញប្រញាប់ទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
មន្រ្តីជាន់ខ្ពស់រូបនេះថា ដោយសារតែមានអ្នកពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមានចំនួនច្រើនទើបតម្រូវឲ្យក្រុមការងារក្រសួងសុខាភិបាល បន្តយកសំណាកពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣វិច្ឆិកា ១ថ្ងៃទៀត ពិសេសអ្នកដែលបានធ្វើតេស្តវិជ្ជមានកាលពីម្សិលមិញ។
គួរបញ្ជាក់ថា អ្នកមានវិជ្ជមានវីរុសកូវីដ១៩ចំនួន៣នាក់កាលពីម្សិលមិញរួមមានលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជាកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
លោកស្រី បានណែនាំដល់អ្នកដែលមានការពាក់ព័ន្ធសូមទៅយកសំណាកនៅទីស្តីការគណៈរដ្ឋមន្ត្រី មុខអគារវិមានមិត្តភាពមួយថ្ងៃទៀត ហើយចំពោះអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះក្រសួងនៅរក្សាសណ្ឋាគារសុខាភ្នំពេញ ទទួលឲ្យពួកគាត់ទៅធ្វើចត្តាឡីស័ក ដោយឥតគិតថ្លៃ។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ក្នុងនោះមានអវិជ្ជាមានចំនួន១១៤០នាក់និង៣នាក់វិជ្ជមានកូវីដ១៩ព្រមទាំង២៣នាក់ទៀតនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
បើគិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី