ព័ត៌មានជាតិ
ជំងឺសាហាវមួយសម្លាប់មនុស្ស ២ លាននាក់រៀងរាល់ឆ្នាំ ក្មេងៗសម័យថ្មីកុំចង់ឡូយ សាកឲ្យសោះ
វេជ្ជបណ្ឌិត ហ៊ាង រតនា ដែលតែងតែផ្តល់ដំបូន្មានលើការថែទាំសុខភាពបានលើកឡើងករណីជំងឺមហារីកសួត ដែលធ្វើអោយមនុស្សស្លាប់ ២លាននាក់ជារៀងរាល់ឆ្នាំ។

វេជ្ជបណ្ឌិតរូបនេះឲ្យដឹងថា សួតគឺជាសរីរាង្គសំខាន់ ដែលមានតួនាទីដកដង្ហើមយកអុកស៊ីហ្សែនទៅចិញ្ចឹមរាង្គកាយទាំងមូល។ តាមលោកវេជ្ជបណ្ឌិតសួតត្រូវការតែអុកស៊ីហ្សែនតែមួយមុខគត់។ វាមិនត្រូវការសារធាតុផ្សេងណាក្រៅពីអុកស៊ីហ្សែនចូលទៅកាន់វាទេ។
លោកវេជ្ជបណ្ឌិត ក៏បង្ហាញមូលហេតុសំខាន់ដែលធ្វើអោយកើតជំងឺមហារីកសួត មានដូចជា
1- ការជក់បារី ជាមូលហេតុសំខាន់ចំបងបំផុត
2- អ្នកទទួលផ្សែងបារីពីគេ
3- ធ្វើការកន្លែងហុយច្រើន ដូចធ្វើការជាមួយសុីម៉ង់ កម្មកររ៉ែ……
4- ការប៉ពាល់ជាមួយ Radon ហ្គាស ដែលចេញពីអ៊ុយរ៉ាញ៉ូម (ភាគច្រើននៅអាមេរិក)
5- កត្តាសួតមិនអំណោយផលពីកំណើត កត្តាតំណរពូជ
6- មេរោគមួយចំនួន
7- រលាកសួតរ៊ាំរ៉ៃ
8- ដីហុយ ផ្សែងធូប ផ្សែឡានម៉ូតូរោងចក្រ ខ្យល់ពុលមិនបរិសុទ្ធ ត្រូវផ្សែងយូរញឹកញាប់(ចុងភៅ) …………
លោកលើកពីរោគសញ្ញាជំងឺមហារីកសួតមានដូចជា៖
1- ក្អករ៊ាំរ៉ៃ
2- ក្អកធ្លាក់ឈាម
3- ហត់
4- ចុកទ្រូង
5- ដង្ហើមខ្លី
6- ឈឺក្បាល
7- ស្រកទំងន់……….
ចំណាំ: ពេលមានជំងឺសូមទៅពិនិត្យ ពិគ្រោះ និងព្យាបាលដោយគ្រូពេទ្យជំនាញ។

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ