Connect with us

ព័ត៌មានជាតិ

តើ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាមួយ​ រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី ​អាចជា​ករណី​រលក​ទី​២​ដែរឬទេ?

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ពី​រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​ដែល​ហៅថា ​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​នោះ ​មាន​ចំនួន​៤​នាក់ ​ហើយ​ក្នុង​នោះ​មាន​អង្គរក្ស​ផ្ទាល់​នៅ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក​សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា​ និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​ ហើយ​នៅសល់​អ្នក​ជាប់​ពាក់ព័ន្ធ​ជាង​១​ពាន់​នាក់​ទៀត ​ត្រូវ​ធ្វើ​តេស្ត​លើក​ទី​៣​និង​ទី​៤​ជា​បន្តបន្ទាប់​ទៀត​។

​​ទាក់ទិន​និង​បញ្ហា​នេះ​ ភ្នាក់ងារ​កម្ពុជា​ថ្មី ​បាន​សាកសួរ​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ដោយ​លោកស្រី​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​«​យើង​មិនទាន់​ប្រកាស​ថា​រលក​ទី​ពីរ​ឯណា​អូន​?»​ ចំណែក​អ្នក​ជំនាញ​សុខាភិបាល​មួយ​រូប​ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ បាន​ពន្យល់​បន្ថែម​ថា​ ចំពោះ​ករណី​មាន​មនុស្ស​ឆ្លង​ពី​គណៈប្រតិភូ​ហុង​គ្រី​ថ្មីៗ​នេះ​ មិនមែន​ជា​ករណី​ការ​ឆ្លង​ដំណាក់កាល​ទី​២​ទេ​។

​អ្នក​ជំនាញ​រូប​នោះ បាន​បន្ត​ទៀត​ថា ​យើង​ហៅ​ដំណាក់កាល​ឆ្លង​ទី​២​ បាន​លុះត្រាតែ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មិន​ដឹង​ប្រភព​ហើយ​កើត​ក្នុង​បណ្តុំ​តូច​។ ​ប៉ុន្តែ​រាល់​ថ្ងៃ​នេះ ​រក​ឃើញ​ការ​ឆ្លង​ដោយ​ ដឹង​ប្រភព​ច្បាស់លាស់​ទាំងអស់​ដូចជា​ ករណី​គណៈប្រតិភូ​ហុង​គ្រី​ជាដើម​។​ ដូចនេះ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​១​នៅឡើយ​ទេ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​គ្រឹះស្ថានសិក្សា៩ និង​អង្គភាព​មួយចំនួន ត្រូវ​បាន​ចាត់ចែងអនុវត្តវិធានការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម