Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព​៖ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​គេចវេះ នឹង​បំផ្លាញ​ខ្លួនឯង គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃទៀត​

បានផុស

នៅ

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ នឹង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា អ្នក​វិជ្ជមាន​កូ​វីដ​- ១៩ ហើយ​គេចវេះ នឹង​បំផ្លាញ​ខ្លួនឯង គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដូច្នេះ​ត្រូវ​ចូល​បង្ហាញខ្លួន ដើម្បី​ទទួលយក​ការ​ព្យាបាល​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹម សន្តិភាព បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អ្នកមាន​ជំងឺ​ហើយ តើ​អ្នក​គេចវេះ​ទៅ ណា​ទៀត ? អំពើ​របស់​អ្នកនឹង​បំផ្លាញ​អ្នក គ្រួសារ​អ្នក និង​ប្រជាពលរដ្ឋ​ដទៃទៀត ! សូម​ផ្តាំ​ទៅ​អ្នក​ទាំង​៩ រូប ដែល​ជា​អ្នកមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នេះ ចូល​បង្ហាញខ្លួន​ដើម្បី​ទទួលយក​ការព្យាបាល​ជាបន្ទាន់ និង​ទាន់ពេលវេលា បើ​ពុំ​នោះទេ អ្នក​អាច​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​”​។​

​សូមបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ឈ្មោះ និង​អំពាវនាវ​ទៅដល់​សាច់ញាតិ និង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់ ដែល​បាត់​ខ្លួន​សូម​ប្រញាប់​មក​បង្ហាញខ្លួន​ក្នុង​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ដើម្បី​មក​ទទួលយក​ការព្យាបាល​។ ក្នុងករណី​មិន​មក​បង្ហាញខ្លួន​តាម​ការ​កំណត់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូន​ត​តុលាការ​។​

​ជាមួយគ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ដែល​បាត់​ខ្លួន​សរុប​ចំនួន​៥៦​នាក់ ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ តែ​រហូតមក​ដល់ពេលនេះ ប្រជាពលរដ្ឋ​វិជ្ជមាន​បាន​សហការ​ទំនាក់ទំនង​សមត្ថកិច្ច​បាន​ចំនួន ៤៧​នាក់ នៅសល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៩​នាក់ ដែល​មិន​មក​ទទួលយក​ការព្យាបាល​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ឆ្លង​កូវីដហើយ គេចវេះទៅណា?អាច​ជាប់ពន្ធនាគារ ១០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម