Connect with us

ព័ត៌មានជាតិ

យានយន្ត​១១៦​គ្រឿង ពុំបាន​បង់ពន្ធ​ផ្លូវ នៅខេត្តកោះកុង នឹង​ត្រូវផាកពិន័យ

បានផុស

នៅ

​មន្ត្រី​សាខា​ពន្ធដារ​ខេត្តកោះកុង បាន​រកឃើញ​យានយន្ត​តូចធំ​ជាង​១១៦​គ្រឿង​ ពុំបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ចូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២០ ក្រៅពី​តម្រូវ​ឲ្យ​ពន្ធ មន្ត្រី​ជំនាញ​ក៏​ពិន័យ​ជា​ប្រាក់​បន្ថែមទៀត ​លើ​ម្ចាស់​យានយន្ត​ទាំង​នោះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ​អនុវត្ត​លើ​ដំណើរការ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​៣​ ខែ​កុម្ភៈ​ដល់ ​ថ្ងៃទី​៣១ ខែ​មីនា ២០២១​កន្លងទៅ​។ ជា​លទ្ធផល​រួម មន្ត្រី​ពន្ធដារ​ខេត្ត និង​សមត្ថកិច្ច​ជំនាញ ពិនិត្យឃើញថា​មាន​យានយន្ត​ចំនួន​១១៦​គ្រឿង​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​។

​លោក ឡុង ស៊ី​ប៉ូ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង លើកឡើង​នៅ​ថ្ងៃទី​១២ ខែមេសា ២០២១​ថា លោក​តម្រូវ​ឲ្យ​ក្រុម​ម្ចាស់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងនោះ បង់ពន្ធ​ចំណូល​បាន​ប្រមាណ​៥៩,៦៨០,០០០​រៀល ព្រមទាំង​ពិន័យ​បន្ថែមចំនួន​៥០,៧៥០,០០០​រៀល នៅ​នឹងកន្លែង​ភ្លាមៗ​។ បើ​សរុប​ជារួម​ទទួលបាន​១១០​លាន​រៀល​។ អនុប្រធាន​ពន្ធដារ​ខេត្ត វាយតម្លៃ​ដែរ​ថា ចំពោះ​តួលេខ​ចំណូល​ពី​ការ​បង់ពន្ធ និង​ការពិន័យ​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កើន​បាន​១៩​លាន​រៀល ស្មើនឹង​២១​ភាគរយ​។​

​មូល​ហេតុដែល​ធ្វើ​ឲ្យ​ម្ចាស់​យានយន្ត​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២០ ត្រូវ​បាន​លោក ឡុង ស៊ី​ប៉ូ ពន្យល់​ថា ពួកគាត់​និយាយ​ថា​ មមាញឹក​នឹង​ការ​រកស៊ី​ទទួលទាន​ប្រចាំថ្ងៃ ខ្លះ​និយាយ​ថា ​រថយន្ត​ខ្លួន​ទើបតែ​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ខ្លះទៀត​នោះ ជឿជាក់​ទៅ​ឈ្នួ​ញ​លក់​រថយន្ត​ដែលថា​ រថយន្ត​មិនទាន់​ដល់​ឆ្នាំ​ត្រូវ​បង់ពន្ធ​ជាដើម​។ ទាក់ទិន​នឹង​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជួន និង​យានជំនិះ​គ្រប់​ប្រភេទ​នេះ​ដែរ ច្បាប់​តម្រូវ​ឲ្យ​លើកលែង​ចំពោះ​រថយន្ត​អង្គទូត​ប្រចាំ​នៅ​កម្ពុជា និង​គ្រឿងចក្រ​បម្រើការ​វិស័យ​ក​សិ​កម្ម រួច​ផុត​ពី​ការ​មិន​បង់ពន្ធ​។

​ដើម្បី​ពង្រីក​វិសាលភាព ​ក្នុង​ការ​ត្រួតពិនិត្យ​ចំពោះ​យានយន្ត​ដែល​បាន​បង់ពន្ធ​ពិតប្រាកដ និង​មិនបាន​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ពិនិត្យ​QR-Code​លើ​ក្រដាស​ពន្ធ​តាម​ទូរស័ព្ទ ដោយ​ធ្វើ​ឲ្យ​អ្នក​ជាប់ពន្ធ​ពុំ​អាច​បិទបាំង​ព័ត៌មាន ឬ​គេចវេះ​បាន​ឡើយ​។​

​ដូច​រាល់​រៀង​ឆ្នាំ សាខា​ពន្ធដារ​ខេត្តកោះកុង តែង​ជូនដំណឹង និង​ផ្សព្វផ្សាយ​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​អញ្ជើញ​មក​ចូលរួម​បង់ពន្ធ​ទៅតាម​ការកំណត់​នៃ​ឆ្នាំ​នីមួយៗ​ឲ្យ​គ្រប់ៗ​គ្នា ជៀសវាង​រង​ការពិន័យ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា និង​ពេលវេលា ដោយ​ឈរ​លើ​គោលការណ៍​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជូន​រដ្ឋ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធា​ដែលជា​ឧត្ដមសេនីយ៍​ទាំងអស់ ដែល​មាន​លុយ​ទិញ​ឡាន​ជិះ​ត្រូវ​បង់ពន្ធ​ឲ្យ​រដ្ឋ​ផងដែរ​។ ការអនុវត្ត​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ គឺជា​ការបង្កើត​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល រួម​ទាំង​លទ្ធភាព​សម្រាប់​បង្កើន​ការវិនិយោគ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​៕

អត្ថ​ប​ទ៖ សិរី​វឌ្ឍនៈ

សូមចុចអាន៖ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្វក់​នៅភ្នំពេញ មាន​សមត្ថភាព​ចម្រោះ ៥ ពាន់​ម៉ែត្រគូប​ ក្នុង ១ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៥ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម