Connect with us

ព័ត៌មានជាតិ

ធនាគារជាតិប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យធនាគារស្ថិតក្នុងតំបន់បិទខ្ទប់

បានផុស

នៅ


ធនាគារជាតិនៃកម្ពុជាបានប្រកាសឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យស្ថិតក្នុងតំបន់បិទខ្ទប់ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីរួមសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីណែនាំ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសានេះ បានណែនាំលោក លោកស្រីអគ្គនា​យក​ អគ្គនាយិការ នាយកនាយិកាគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវជូនដំណឹងដល់សាធារណជនឲ្យបានច្បាស់លាស់ អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។

ការជូនដំណឹងនេះ ត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានា ដូចជា បណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម ។

ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើ​ចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៣ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម