ព័ត៌មានជាតិ
ស្នងការរងខេត្តកំពត ប្រឈមជាប់ពន្ធនាគារ ១០ ឆ្នាំទៅ ២០ ឆ្នាំ ពាក់ព័ន្ធគ្រឿងញៀន
យោងតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការ បានឲ្យដឹងនៅថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះ ក្រោយពីសាកសួរជនសង្ស័យទាំង៣នាក់នេះចប់សព្វគ្រប់ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង សម្រេចចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា៤០ និង មាត្រា៧២នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យទាំងបីនាក់ ១.ឈ្មោះ អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ ២.ឈ្មោះ ហុង គា ភេទប្រុសអាយុ៦១ឆ្នាំ ៣.ឈ្មោះ កែវ ទិត្យមេសា ភេទប្រុសអាយុ២១ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ការឈានដល់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះ គឺកម្លាំងជំនាញបានចាប់ដកហូតបានវត្ថុតាងសារធាតុញៀន ប្រភេទមេតាំហ្វេតាមីនមានទម្ងន់ ១៧៣៨.៣៣ ក្រាម ។
យោងតាម(ចំណុច៤)មាត្រា៤០បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ (នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញឿន )អាចប្រឈមនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ និងពិន័យជាប្រាក់ពី២០លានរៀលទៅ៤០លានរៀលនិងមាត្រា៧២អាចប្រឈមពីទោសពី៥ឆ្នាំទៅ១០ឆ្នាំ(ប្រសិនតុលាការរកឃើញកំហុស)៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?