ព័ត៌មានជាតិ
កម្មការិនីរោងចក្រឌីនហាន់ វិលទៅស្រុកកំណើតខេត្តក្រចេះ តេស្តមានកូវីដ ១៩
រដ្ឋបាលខេត្តក្រចេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១ ករណី ជាកម្មកររោងចក្រ ឌីន ហាន់ មានឈ្មោះ ជុំ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមអាជ្ញាធរ ស្រ្តីរូបនេះបានធ្វើដំណើរពីរាជធានីភ្នំពេញនៅថ្ងៃ ០៣ មេសា ឆ្នាំ២០២១ ទៅដល់ស្រុកឈ្នួលខេត្តក្រចេះ រួចអាជ្ញាធរបានឲ្យធ្វើចត្តាឡីស័កនៅផ្ទះ។ ប៉ុន្តែមានការរាយការណ៍ករណីផ្ទុះកូវីដនៅរោងចក្រឌីនហាន់ អាជ្ញាធរបានបញ្ជូនបន្តទៅសម្រាកមន្ទីរពេទ្យបង្អែកឈ្នួល។
នៅថ្ងៃ ០៩ ខែមេសា ឆ្នាំ២០២១ ស្រ្តីរូបនោះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក គ្រូពេទ្យយកសំណាកទៅតេស្តហើយលទ្ធផលមានវិជ្ជមានកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មានកម្មករកម្មការិនីរោងចក្រឌីនហាន់ចំនួន ៦៣៨នាក់ បានឆ្លងកូវីដ១៩។ រោងចក្រឌីនហាន់ មានទីតាំងស្ថិតបណ្តោយផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យនេះ មានកម្មករ-កម្មការិនីជាង ២០០០ នាក់បម្រើការងារ។
អាជ្ញាធរបានប្រកាសឲ្យក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ រួសរាន់មកយកសំណាក និងត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ