ព័ត៌មានជាតិ
បន្ទាន់! ប្រកាសនៅព្រឹកនេះជនជាតិខ្មែរ ០៣ នាក់ទៀត បានស្លាប់ដោយសារកូវីដ ១៩
តាមការរាយការណ៍របស់ក្រសួងសុខាភិបាលដែលប្រកាសនៅព្រឹកនេះ មានករណីស្លាប់ពលរដ្ឋខ្មែរ ០៣ នាក់ទៀតដោយសារកូវីដ ១៩ ។ ជនរងគ្រោះទីមួយបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ និងពីរនាក់ទៀតស្លាប់នៅមន្ទីរពេទ្យខ្មែរសូវៀត។
ស្រ្តីទីមួយដែលស្លាប់មានអាយុ ៧៩ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ស្រ្តីរូបនេះបានចូលសម្រាកពេទ្យនៅថ្ងៃ ៣០ មីនា ២០២១ ជាមួយស្ថានភាពក្អក ហត់ខ្លាំង។ ខណៈដែលជំងឺវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់នៅថ្ងៃ ១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ ០០។
ចំណែកជនរងគ្រោះពីរនាក់ដែលស្លាប់ដោយកូវីដ ១៩ គឺបុរសខ្មែរអាយុ ៥៧ ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងស្រ្តីអាយុ ៥៩ ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ អ្នកជំងឺទាំងពីរ បានចូលមកសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែដោយស្ថានភាពជំងឺគ្រូពេទ្យមិនអាចសង្គ្រោះបាន បានស្លាប់នៅថ្ងៃ ១២ មេសា ឆ្នាំ២០២១។
បើតាមការឲ្យដឹងរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ករណីអ្នកជំងឺជាបុរសអាយុ ៥៧ ឆ្នាំ រស់នៅទួលសង្កែគឺបានបាត់បង់ជីវិតរួចទៅហើយ មុនពេលដឹឹកមកដល់មន្ទីរពេទ្រ។ តែដោយសារសង្ស័យគ្រូពេទ្យបានយកសំណាកមកវិភាគ លទ្ធផលគឺមានវិជ្ជមានកូវីដ១៩៕


-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង