ព័ត៌មានជាតិ
ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន៣៩នាក់
រដ្ឋបាលខេត្តស្វាយរៀងនៅយប់ថ្ងៃទី១២ ខែមេសានេះ បានបង្ហាញពីអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៩នាក់ ដែលក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
អ្នកជំងឺចំនួន៣៩នាក់នោះ ជាបុគ្គលិកធ្វើការនៅក្នុងកាស៉ីណូបាវិត ម៉ុកបាយ ក្នុងនោះមាន៣៥នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវិដបាវិត និង៥នាក់ទៀតជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។
រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានកូវិដ១៩ចំនួន៣៩ នាក់ខាងលើនេះ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីតាមដានសុខភាពបន្តហើយប្រសិនបើមានអាការៈក្តៅខ្លួនក្អកកណ្ដាស់ហៀរសំបោរ សូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងទៅធ្វើតេស្តរកកូវីដ១៩នៅយានដ្ឋានមីស្ទ័រសូ នៅភូមិតាបឹបសង្កាត់បាវិតក្តុងបាវិត៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?