ព័ត៌មានជាតិ
សាខាធនាគារ ABA ពីរកន្លែងពាក់ព័ន្ធ អ្នកឆ្លងកូវីដ មានម្នាក់ចូលប្រើប្រាស់សេវាកម្មជិតមួយម៉ោងក្នុងបន្ទប់បិទជិត
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានជូនដំណឹងអ្នកជំងឺកូវីដ ០២ នាក់បានចូលទៅប្រើប្រាស់សេវាកម្មសាខាធនាគារ ABA ពីរកន្លែង ដែលប្រឈមហានិភ័យក្នុងការឆ្លងរាលដាល។

ករណីទីមួយ
អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅប្រើសេវានៅខាងក្នុងធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១ ៣៩ នាទី ដល់ ១២ ១១ នាទី។ ជនរងគ្រោះ បានចូលទៅប្រើប្រាស់សេវានៅខាងក្នុងទីតាំងមានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត ស្ថិតនៅក្នុងហានិភ័យកម្រិត ២។
ករណីទីពីរ
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ជាអាជីវករនៅផ្សារអូរឫស្សីម្នាក់ បានទៅប្រើប្រាស់សេវាធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា។ អ្នកជំងឺបានចូលនៅម៉ោង ១៥ ២១ នាទី ចេញម៉ោង១៥ ៣៧ នាទីបានទៅប្រើសេវានៅខាងក្នុងទីតាំង។
សូមបងប្អូនអ្នកពាក់ព័ន្ធ ឬមានការសង្ស័យសូមទៅធ្វើតេស្តសំណាកករណីមានអាការៈសង្ស័យមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ តាមទីតាំងខាងក្រោម៖
–វិទ្យាល័យបាក់ទូក
-វិទ្យាល័យបឹងត្របែក
-មណ្ឌលសុខភាពចាក់អង្រែក្រោម
-មន្ទីរពេទ្យខ្មែរ-សូវៀត
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
ក្រៅពីនេះ សូមមេត្តាពាក់ម៉ាស់ រក្សាគម្លាត និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ