ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានគោកគ្រឹះ និងត្រពាំងឈូក
ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសទី៣នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងម្ចាស់ដីជាប់ព្រំបុរាណដ្ឋានបានចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានចំនួនពីរទីតាំងដោយជោគជ័យគឺ បុរាណដ្ឋានទួលគោកគ្រឹះ និងបុរាណដ្ឋានត្រពាំងឈូក ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដីបុរាណដ្ឋានត្រូវការពារឱ្យបានត្រឹមត្រូវ ជៀសវាងការកាន់កាប់ដីបុរាណដ្ឋានដោយខុសច្បាប់ពីសំណាក់ឈ្មួញទិញលក់ដីធ្លី និងដើម្បីបង្ហាញប្រាប់ដល់ប្រជាពលរដ្ឋក៏ដូចសាធារណជនទូទៅឱ្យងាយស្រួលកត់សម្គាល់ទីតាំងបុរាណដ្ឋានដែលរួមមាន៖ តួប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធនៃសំណង់បុរាណដ្ឋាន កុំឱ្យមានការរំលោភបំពានគ្រប់រូបភាព និងដើម្បីងាយស្រួលរៀបចំបុរាណដ្ឋានទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ទៀតថា សកម្មភាពចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋាននេះ ក្រុមការងារនឹងបន្តធ្វើជាបន្តបន្ទាប់ទៀតនៅទីតាំងផ្សេងៗទៀតតាមផែនការដែលបានកំណត់។
អត្ថបទ៖ គឿន វេត




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា