ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ព្រមានបិទទីតាំងកម្សាន្តណា ដែលមិនស្ដាប់ការណែនាំ
អាជ្ញាធរ ខេត្តសៀមរាប បានចុះណែនាំ និងឃ្លាំមើល ទីតាំងកម្សាន្តនានា ដើម្បីចូលរួមអនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ មេរោគកូវីដ-១៩។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ថ្លែងប្រាប់អ្នកកាសែត កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកាថា អាជ្ញាធរ នឹងដកអាជ្ញាប័ណ្ណ ព្រមទាំងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រសិនបើមានទីតាំងកម្សាន្តណាមួយមិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកាមក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យផ្អាកសកម្មភាពក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១.១៦៦នាក់ ទាំងតេស្តលើកទី១ និងលើកទី២ ហើយទទួលបានលទ្ធផល មានចំនួន១.១៤៣នាក់ ក្នុងនោះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៣នាក់ និង អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១.១៤០នាក់ រីឯវត្ថុសំណាកនៅសល់ ចំនួន២៣នាក់ នឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ៕
អត្ថបទ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ