ព័ត៌មានជាតិ
កំណត់ត្រាអាក្រក់បំផុត កម្ពុជាមានអ្នកឆ្លងកូវីដជាង ១០០ នាក់ក្នុងមួយថ្ងៃ
ប្រទេសកម្ពុជាបានជួបរលកថ្មីនៃការរាតត្បាតជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ អូសបន្លាយពេលជិត ២ ខែ នេះ ជំងឺដ៏កាចសាហាវនេះបានរាលដាលជិត ២០ ខេត្តក្រុង ហើយសម្លាប់ពលរដ្ឋ ៣៣ នាក់រួចមកហើយ។
ការផ្ទុះធ្ងន់ធ្ងន់បំផុតគឺចាប់ពីចុងខែមីនា ដែលចំនួនអ្នកឆ្លងមានរហូតដល់ខ្ទង់រយនាក់ក្នុងមួយថ្ងៃ។ រដ្ឋាភិបាល បានសម្រេចបិទតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដើម្បីគ្រប់គ្រងស្ថានភាពកុំឲ្យកាន់តែធ្ងន់ធ្ងរ។

នេះជាតួលេខដែលកម្ពុជាកត់ត្រាថ្ងៃមានអ្នកឆ្លងច្រើនបំផុត (បញ្ជាក់៖ យកតែថ្ងៃមានអ្នកឆ្លងលើសពី ១០០ នាក់)៖
១/ ថ្ងៃ ១៦ ខែមីនាឆ្នាំ ២០២១ ចំនួន= ១០៥នាក់ (សហគមន៍ទាំង ១០៥នាក់)
ខេត្តក្រុងមានអ្នកឆ្លង៖ ខេត្តកណ្ដាល (64), ភ្នំពេញ (29), ព្រះសីហនុ (8), កោះកុង (3), ព្រៃវែង (1)។
២/ ថ្ងៃ ២៧ ខែមីនា ឆ្នាំ២០២១ ចំនួន= ១៧៩ នាក់
– ករណីឆ្លងសហគមន៍ ១៧៨នាក់
– អ្នកដំណើរពីបរទេស ០១នាក់
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ព្រះសីហនុ (១៤៣) ភ្នំពេញ (២៦) កណ្ដាល (៤) ព្រៃវែង (៣) សៀមរាប (១) កំពង់ចាម (១)។
៣/ ថ្ងៃ ៣០ ខែ មិនា ឆ្នាំ២០២១ ចំនួន= ១០៥ នាក់
-ករណីឆ្លងសហគមន៍ ១០៤នាក់
-អ្នកដំណើរពីបរទេស ០១នាក់
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (៤៥) ព្រះសីហនុ (៣៤) ស្វាយរៀង (១៩) កំពង់ចាម (២) ព្រៃវែង (២) ត្បូងឃ្មុំ (១) តាកែវ (១)។
៤/ ថ្ងៃ ០៨ ខែមេសា ឆ្នាំ២០២១ ចំនួន= ១១៣ នាក់ (សហគមន៍ទាំង ១១៣នាក់)
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១)។
៥/ ថ្ងៃ ០៩ ខែមេសា ឆ្នាំ២០២១ ចំនួន= ៥៧៦ នាក់ (សហគមន៍ទាំង ៥៧៦នាក់)
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (៥៤៤) ស្វាយរៀង (១៦) ព្រះសីហនុ (១២) សៀមរាប (២) កណ្ដាល (១) កំពង់ចាម (១)។
៦/ ថ្ងៃ ១០ ខែមេសា ឆ្នាំ២០២១ ចំនួន = ៤៧៧ នាក់ (សហគមន៍ទាំង ៤៧៧នាក់)
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (៤៥៤) ព្រះសីហនុ (៦) កណ្ដាល (៤) តាកែវ (៤) ស្វាយរៀង (៤) ព្រៃវែង (៣) កំពង់ធំ (១) សៀមរាប (១)។
៧/ ថ្ងៃ ១១ ខែមេសា ឆ្នាំ២០២១ ចំនួន= ១៥៧ នាក់
– ករណីឆ្លងសហគមន៍ ១៥៦ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ភ្នំពេញ (១៤១) កោះកុង (៨) ស្វាយរៀង (៤) តាកែវ (២) កណ្ដាល (១)។
៨/ ថ្ងៃ ១២ ខែមេសា ឆ្នាំ២០២១ ចំនួន = ២៧៧ នាក់ (សហគមន៍ទាំង ២៧៧នាក់)
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (២០៤) ស្វាយរៀង (៤៣) កណ្ដាល (២៣) ពោធិ៍សាត់ (៣) ព្រៃវែង (២) ព្រះសីហនុ (១) តាកែវ (១)។
៩/ ថ្ងៃ ១៣ ខែមេសា ឆ្នាំ ២០២១ ចំនួន= ១៨១នាក់
– ករណីឆ្លងសហគមន៍ ១៧៨ នាក់
– អ្នកដំណើរពីបរទេស ០៣ នាក់
ខេត្តក្រុងមានការប៉ះពាល់មានអ្នកឆ្លង៖ ភ្នំពេញ (១៤០) ស្វាយរៀង (១៤) ព្រះសីហនុ (៨) ព្រៃវែង (៦) សៀមរាប (៤) កណ្ដាល (៣) តាកែវ (១) ក្រចេះ (១) ព្រះវិហារ (១)។
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត