ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់កូវីដ១៩
លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកានេះថា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល២សប្តាហ៍ បន្ទាប់មានមន្ត្រីម្នាក់មានពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីបានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំទាំង៤ខាងលើ។
លោកបានបន្តថា សាលារៀន ដែលផ្អាកនោះមាននៅក្នុងឃុំទួលទទឹង ឃុំរាម ឃុំឧកញ៉ាហេង និងឃុំព្រៃនប់។ លោកបានរំលឹកថា កាលពីកន្លងទៅ មានវត្តមានមន្រ្តី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនបងប្អូន ប្រជាពលរដ្ឋនៅភូមិអុង ភូមិទួលទទឹង ភូមិជំពូខ្មៅ ។ ប៉ុន្តែមន្រ្តីរូបនោះ បានធ្វើតេស្តលើកទីមួយ និងលើកទីពីរមានលទ្ធផលអវិជ្ជមាន ហើយកំពុងធ្វើចត្តាឡីស័ក។

លោកបានបន្តទៀតថា «ប៉ុន្តែដោយសារវត្តមានរបស់គាត់បានចុះទៅដល់ភូមិទាំង៣នេះ ដូច្នេះហើយបានជានៅទីនេះ ចាំបាច់ត្រូវមានការរៀបចំការគ្រប់គ្រង ចំពោះបងប្អូនដែលពាក់ព័ន្ធ, ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយវត្តមានជាក់ស្តែងរបស់គាត់»។
លោកបានណែនាំឲ្យបងប្អូនប្រជាលពលរដ្ឋរបស់យើង ចូលរួមសហការអនុវត្តនូវវិធានការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ ហើយសមស្របតាមស្ថានភាពជាក់ស្តែង។ លោកស្រី លឹមសាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរបានរកឃើញករណីប្រជាពលរដ្ឋបានជួបប្រាស្រ័យ ជាមួយមន្ត្រីរូបនោះចំនួន៧០នាក់ ក្នុងនោះមាន១៣នាក់ជួបផ្ទាល់ និងជួបដោយប្រយោល៥៧នាក់ ក្នុងនោះបានយកសំណាក៣៥នាក់ និងកំពុងស្រាវជ្រាវរកបន្តទៀត។
លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះពួកគេទាំងនោះកំពុងនៅ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសណ្ឋាគារ៕
សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី