ព័ត៌មានជាតិ
បិទផ្សារគគីបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៧នាក់
រដ្ឋបាលខេត្តកណ្តាល សម្រេចបិទផ្សារគគីរបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់។ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ព្រមទាំងអជ្ញាធរស្រុកកៀនស្វាយ និងកងកម្លាំងមានសមត្ថកិច្ច នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ លើកការងារបិទផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញប្រជាពលរដ្ឋក្នុងតំបន់នេះចំនួន ៧នាក់ មានផ្ទុកជំងឺកូវីដ-១៩។

ក្នុងការចុះបិទផ្សារនេះ លោកអភិបាលរងខេត្តបាន ធ្វើការសំណូមពរដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយល់ និងអធ្យាស្រ័យ សូមចូលរួមសហការជាមួយអាជ្ញាធរខេត្ត ការបិទផ្សារនេះគឺធ្វើឡើងដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ។
ទន្ទឹមនឹងនេះដែរ លោក នូវប៉េង ច័ន្ទតារា ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែលឲ្យបានញឹកញាប់ ករណីមានបញ្ហាសុខភាពគួរឲ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យជាបន្ទាន់ ជាពិសេសត្រូវអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ឲ្យបានគ្រប់ៗគ្នា។



-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង