បង្ក្រាប​ទីតាំង​ជល់​មាន់​ នៅសង្កាត់​ស្ទឹងមានជ័យ​៣ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​ជល់​មាន់​ នៅសង្កាត់​ស្ទឹងមានជ័យ​៣

Published

on

​​ទីតាំង​​ជល់​មាន់​ ដែល​លួចបើកលេងយ៉ាងអនាធិបេយ្យ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ត្រូវបានសមត្ថកិច្ច បង្រ្កាប ប៉ុន្តែក្រុមអ្នកលេងបានគេចខ្លួនអស់​ មុនសមត្ថកិច្ចទៅដល់។

​ជាក់ស្តែង​កាល​ពី​រសៀល​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​លួច​លេងល្បែង​ជល់​មាន់ នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​៣ បាន​ចុះទៅ​បង្ក្រាប តែ​ក្រុម​អ្នកលេង​ល្បែង​ហាក់​ដឹងខ្លួន​មុន ​បាន​នាំ​គ្នា រត់​ចែក​ជើង​គ្នា​បាត់​អស់តែម្ដង។​

​លោក​នាយ​ប៉ុស្តិ៍​នគរបាល​ ស្ទឹងមានជ័យ​៣ ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​លោក​ទទួល​បាន​ព័ត៌មាន ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ថា​ចំណុច​ទីតាំង​ខាងលើ​មាន​ល្បែង​ស៊ី​សង​ជល់​មាន់ លោក​​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ជាក់ស្ដែង ខណៈ​ពេល​កម្លាំង​របស់​ទៅដល់​ស្រាប់ តែ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ រត់​បាត់​អស់។ លោក​បន្ត​ថា បើសិនជា​មានការ​លួច​លេង​ទៀត​ លោក​និង​ចុះ​បង្ក្រាប​បន្ត​ទៀត។​

​លោកនាយ ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បាន​សំណូមពរ​ឲ្យ​​ប្រជាពលរដ្ឋ ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​ បើ​សិន​ជា​មាន​ករណី​ល្បែង​ស៊ីសង​ ឬ​ករណី​អ្វី​ផ្សេងៗ៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ខេត្តព្រះសីហនុ ផ្អាកសាលារៀនចំនួន៤ឃុំរយៈពេល​២​សប្តាហ៍​​ ដើម្បីទប់ស្កាត់កូវីដ១៩

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម