Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបានលុងចេញបទបញ្ជាឱ្យដកហូតយានជំនិះ និងឃាត់ខ្លួនបុគ្គលណាដែលរឹងរូសល្មើសបម្រាមគោចរ យកទៅធ្វើចត្តាឡីស័ក

បានផុស

នៅ

លោក ងិន  ណែល អភិបាលក្រុងបានលុង បានឲ្យដឹងថា ក្នុងករណីបុគ្គលដែលមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយនៅតែបន្តល្មើសលើច្បាប់បម្រាមគោចរ ម្តងជាពីរដង នឹងត្រូវធ្វើការដកហូតមធ្យោបាយធ្វើដំណើរ ហើយបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក នៅឯក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមក្នុងស្រុកអូរយ៉ាដាវមួយរយ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក ដែលកំពុងឈរជើង ត្រួតពិនិត្យកងកម្លាំងចុះអនុវត្តគោលការណ៍នៅចំណុចរង្វង់មូលក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងដែរថា បន្ទាប់ពីមានការសហការណ៍គ្នារវាងកងកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារនិងកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការអនុវត្តបទបញ្ជារបស់លោកអភិបាលខេត្ត នៅក្នុងពេលយប់នេះមក ឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពុំសូវមានធ្វើចរាចរដូចថ្ងៃធម្មតាឡើយ។

ជាក់ស្តែងគឺមានតែរថយន្តដឹកទំនិញ អ្នកបម្រើការងារយប់ និងការធ្វើដំណើរក្នុងហេតុផលសុខភាពផ្សេងៗតែប៉ុណ្ណោះ។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ឈឿន ឆាយ ស្នងការរងទទួលផែនអន្តរាគមន៍ពិសេស តម្រួតបទបញ្ជា ថា សមត្ថកិច្ចនៅមិនទាន់ធ្វើការឃាត់ខ្លួនបុគ្គលណាម្នាក់នៅឡើយទេ ដោយគ្រាន់តែធ្វើការអប់រំនិងណែនាំ ក្រើនរំលឹកពួកគាត់ប៉ុណ្ណោះ ឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង។ 


សូមជម្រាបថាគិតចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មកដល់ពេលនេះ ជារាត្រីទី៤ហើយនូវការអនុវត្តបម្រាមគោចររបស់គណ:បញ្ជាការឯកភាពក្រុងបានលុង ដែលធ្វើការហាមឃាត់ការលក់ដូរ និងចរាចរមិនចាំបាច់នានា ចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង៥និង០០នាទី ទៀបភ្លឺ៕

អត្ថបទ៖វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១០ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣៣ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម