ព័ត៌មានជាតិ
ផឹកស៊ីស្រែកឡូឡារាល់យប់រំខានអ្នកជិតខាង ត្រូវសមត្ថកិច្ចចុះព្រមានដល់ផ្ទះ
លោក កុក កុយ និង ប្រពន្ធឈ្មោះ ហុង ម៉េង ទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដែលតែងផឹកស៊ីឡូឡាបង្កការរំខានដល់អ្នកជិតខាងនោះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កោះធំ កាលពីព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ចុះព្រមានដល់ផ្ទះតែម្ដង។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/kpt-1-1024x671.jpg)
នៅពេលសមត្ថកិច្ចចុះដល់ផ្ទះ ឈ្មោះ កុក កុយ បានទទួលស្គាល់កំហុសដែលខ្លួនតែងតែផឹកស៊ី ឡូឡា និយាយសំឡេងឮៗ បង្កការរំខានដល់អ្នកជិតខាង។ បន្ទាប់មក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានធ្វើកិច្ចសន្យាអប់រំណែនាំដល់ ឈ្មោះ កុក កុយ និង ប្រពន្ធ ឲ្យបានយល់ដឹងពីផ្លូវច្បាប់ និងណែនាំកុំឲ្យមានការប្រមូលផ្ដុំជួបជុំគ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/2-45.jpg)
ការចុះដល់លំនៅដ្ឋាន ឈ្មោះ កុក កុយ នេះ បន្ទាប់ពីក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលបានការរាយការណ៍ពីគណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ នៅក្នុងភូមិស្វាយតាមេឃនេះមានការជួបជុំផឹកស៊ីស្រែកឡូឡាជារៀងរាល់យប់ ផឹកនៅផ្ទះ លោក កុក កុយ និង ប្រពន្ធឈ្មោះ ហុង ម៉េង។ សូមលោកពូ ជួយមកធ្វើអន្តរាគមន៍ផង ព្រោះគ្រួសារនេះមិនខ្លាចញញើតនឹងប៉ូលិសឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/3-34.jpg)
បន្ថែមពីនោះ លោកពូប៉ូលិសហ៊ង មេប៉ុស្តិ៍សំប៉ាន ក៏ឧស្សាហ៍មកស៊ីផឹកនៅផ្ទះ លោក កុក កុយ ដែរ ។ មុននេះបន្ដិច ប៉ូលិស ហ៊ង ជិះម៉ូតូមកឃើញកំពុងតែជួបជុំស៊ីផឹកក៏មិនបានថាអីឲ្យគ្រួសារហ្នឹងដែរ ព្រោះប៉ូលិសហ៊ង ទទួលប្រយោជន៍ពីគ្រួសារហ្នឹងច្រើនណាស់(លុយ)។
ពាក់ព័ន្ធបញ្ហារឿងលុយកាក់នេះ ឈ្មោះ កុក កុយ បានបដិសេធ ហើយអះអាងថា ខ្លួនពុំដែលបានផ្ដល់ប្រយោជន៍អ្វីដល់ប៉ូលិស ឈ្មោះ ហ៊ង ទេ គឺគ្រាន់ជាអ្នកស្គាល់រាប់អានគ្នាធ្លាប់ចេញចូលលេងផ្ទះប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?