Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីប្រជុំទាំងយប់សម្រេចបិទខ្ទប់ភ្នំពេញទាំងស្រុង

បានផុស

នៅ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។ បើមានបញ្ហាអ្វីមួយដូចជាបញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មេប៉ូលីស និងមេកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការសម្រេចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ខណ្ឌ៣កន្លងមកអ៊ីចឹងដែរ ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។ លោកបន្តថា ចំពោះទីផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបានបិទទេ ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារបានក្នុង១សប្តាហ៍ម្តង ឬ២ដង ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។

លោក ឃួង ស្រេងបន្តថា ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងនេះនឹងចាប់ផ្តើមអនុវត្តនៅ​ម៉ោង០០​ឆ្លងចូលថ្ងៃទី១៥ មេសានេះ។ ចំពោះគោលដៅដែលត្រូវដាក់បិទការធ្វើដំណើរចេញចូល រាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល  ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ស្រុកពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានជ្រុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនអោយគាត់ពិបាករហូតគ្មានអីហូបចុកនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម